ការផ្លាស់ប្តូររូបរាងកាយរបស់ស្រ្តីពេលមានផ្ទៃពោះ​ ចឹង​សោះ​!

ស្រ្តីគ្រប់រូបទាំ​ង​អស់គួរតែឆ្លៀតពេលទៅតាមដាន ពិនិត្យសុខភាពនៅក្នុង​កំ​ឡុង​ពេលមាន​ផ្ទៃ​ពោះ​ទើបមិនប៉ះពាល់ដល់សុខភាពទាំង​ម្តាយ និងកូនក្នុងផ្ទៃ។ យ៉ាង​ណា​មិញ​ នៅ​ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីគ្រប់ៗរូបតែងតែមានការផ្លាស់ប្តូររូបរាងកាយដែលប្រែប្រួលទៅតាមសបា្តហ៍នីមួយៗ​គួរឲ្យ​កត់សំគាល់។

2297_635554627633742955_l

ទាំងនេះជាការផ្លាស់ប្តូររូបរាងកាយរបស់ស្រ្តីពេលមានផ្ទៃពោះដែលប្រែប្រួលទៅតាមសបា្តហ៍​មានចាប់ពី៖​

  • ៤ ទៅ ៨ សបា្តហ៍៖​ ដោះឡើងរីកធំ ចុងដោះមានពណ៌ខ្មៅ ក្អួតចង្អោរព្រឹកល្ងាច ល្ហិតល្ហៃ ចំ​ណែក​ឯ​ស្បូនមាន​ពណ៌ស្វាយ។
  • ៨ ទៅ ១៣ សបា្តហ៍៖ នោមញឹក ប្រដាប់បន្តពូជមាន​ពណ៌ស្វាយ។
  • ១៦ ទៅ ២០ សបា្តហ៍៖ ស្ត្រីអាចដឹងទារកកម្រើ​ក​ ពោះឡើងធំ អាចឮសំឡេងបេះដូងរបស់ទារក។
  • ២២ ទៅ ៣០ សបា្តហ៍៖ មានសង្វារលើពោះ ថែម​ទាំង​អាចស្ទាបដឹងផ្នែកខ្លះ និងចលនារបស់ទារក។
  • ៣២ ទៅ ៣៦ សបា្តហ៍៖ ស្រ្តីអាចមានដង្ហើមញាប់ និងនោមញឹក កជើងអាចហើម។
  • ៣៨ ទៅ ៤០ សបា្តហ៍៖ ក្បាលទារកសំយ៉ុងចូលទៅក្នុងឆ្អឹងអាងត្រគាករបស់ម្តាយ កជើងហើម ហើយ​ពេលខ្លះពិបាកអង្គុយ និងដើរ ថែម​ទាំង​មានធ្លាក់សផង​ដែរ។

ចំនុចទាំងអស់ខាងលើនេះ ជាលក្ខណៈធម្មតាដែលកើតឡើងចំពោះស្រ្តីគ្រប់ៗរូប ក្នុង​កំឡុងពេលមានផ្ទៃពោះ ដូច្នេះស្រ្តីគួរយល់ដឹង ព្រោះវាមានសារៈសំខាន់ណាស់ ហើយ​អ្នក​ក៏​អាច​សង្កេត​មើល​ភាព​មិន​ប្រក្រតី​ ដើម្បី​បង្ការ​នូវ​ហានិភ័យ​ផ្សេងៗ។ ម្យ៉ាងទៀត វាក៏អាចជួយសម្រួល​ក្នុងការកាត់បន្ថយនូវភាពភ័យខ្លាចមួយចំនួនដែលអាចកើតឡើង​ ជាពិសេសចំពោះស្រ្តីដែលទើបតែមានផ្ទៃពោះលើកដំ​បូង​ ។ ស្រ្តីគ្រប់ៗរូបគួរប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ បន្ទាប់ពីបាត់ឈាមរដូវ​ ឬមានផ្ទៃពោះដើម្បីទទួលយកការថែទាំសុខភាពប្រកបដោយសុវត្ថិភាព។

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook