ក្នុង​ស្ថានភាពណា ត្រូវ​តែ​ប្រើ​កា​រ​ពន្យារកំ​ណើត​បន្ទាន់?​

ការពន្យារ​កំណើតបន្ទាន់(Emergency contraception)​​ គឺជាវិធីពន្យារកំណើតដែលប្រើប្រាស់ដើម្បីការពារការ​មាន​ផ្ទៃពោះដោ​យ​ចៃដន្យ​ ក្រោយមានការរួមភេទដោយមិនបានការពារ (Unprotected intercourse)។​

Woman taking contraceptive pill

ការ​ពន្យារ​កំ​ណើត​បន្ទាន់​គឺជាប្រភេទ​ថ្នាំគ្រាប់ទប់ស្កាត់ ឬពន្យារការខ្ចាក់មេជីវិតញី។ វា​អាចមានឥទ្ធិពលទៅលើការដឹកជញ្ជូនមេជីវិតញី និងមេជីវិតឈ្មោល ព្រមទាំងការលូតលាស់នៃស្រទាប់ស្តើងរបស់ស្បូនដែលអាចទប់ស្កាត់ការបង្កកំណើតប្រកបដោយជោគជ័យ។

បុគ្គល​ដែលគួរ​ប្រើ​វិធី​ពន្យារ​កំ​ណើត​បន្ទាន់​មាន​ពីរ​ប្រភេទ​គឺ៖

  • បុគ្គល​ទាំងឡាយណាដែលពឹងផ្អែកលើវិធីការពារដោយស្រោមអនាម័យ ក្នុង​​​ស្ថានភាពដែលស្រោមអនាម័យពុំត្រូវបានហែកចេញមកប្រើប្រាស់ ពេលដែលស្រោមអនាម័យរហែក ឬក៏​របូតចេញក្នុងពេលរួមរ័ក្ស។
  • ស្ត្រីទាំងឡាយដែល​ប្រើប្រាស់ថ្នាំលេបពន្យាកំណើត ក្នុង​ករណី​ដែល​អ្នក​ពុំបានលេបថ្នាំពន្យាកំណើត (Pills) ក្នុងរយៈ​ពេល ២ថ្ងៃ ឬលើសពីនេះ ហើយបានរួមភេទដោយពុំបានប្រើប្រាស់នូវវិធីការពារណាមួយផ្សេងទៀត។
  • គ្រាប់​ថ្នាំ​ពន្យា​កំ​ណើត​បន្ទាន់ អាច​ប្រើ​ប្រាស់ក្នុង​កំឡុង​ពេល​ ៧២​ម៉ោង​ ក្រោយ​ការ​រួម​ភេទ​​ដោយ​ពុំ​មាន​ការ​ការពារ។ ចំ​ពោះ​ស្ត្រីដែលប្រើវិធីការពារកំណើតជាបន្ទាន់ អាចមានវដ្តរដូវប្រែប្រួល ២ទៅ​៣​ថ្ងៃក្រោយ ឬយូរជាងនេះ។

យ៉ាង​ណា​វិញ វិធីការពារពន្យារកំណើតបន្ទាន់ពុំមែនជាវិធីល្អដែលត្រូវប្រើប្រាស់ជាទៀងទាត់នោះទេ។ ដូច្នេះ ស្ត្រីគួរ​ចេះ​បង្ការខ្លួន​ ពី​ការ​មានផ្ទៃពោះ​ដោយ​ចៃ​ដន្យ​ ដោយ​ប្រើ​ប្រាស់​មធ្យោបាយពន្យារកំណើតដែលមានលក្ខណៈ​ត្រឹមត្រូវ និង​អាចទុកចិត្តបានដូចជា កងដាក់ដៃ ថ្នាំចាក់ ថ្នាំគ្រាប់ និងកងដាក់ក្នុងស្បូន៕

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook