វិធីងាយៗ ក្នុងការអនាម័យខ្លួនប្រាណ

យើង​គ្រប់​គ្នា​ប្រាកដ​ជា​យល់​ច្បាស់​ពី​​អត្ថ​ប្រយោជន៍នៃ​ការ​អនា​ម័យ​ខ្លួន​ប្រាណ ព្រោះ​វា​នាំ​ឲ្យ​យើង​មាន​ផាសុកភាព​ និង​អនា​ម័យ គ្មាន​ឆ្លង​មេ​រោគ​ផ្សេងៗ។ យ៉ាង​ណា​មិញ​អ្នក​ប្រហែល​ជា​ពុំ​ដឹង​ថាការ​ធ្វើ​អនាម័យ​ខ្លួន​របស់​អ្នក​សព្វ​ថ្ងៃ​បាន​ត្រឹម​ត្រូវ​ ឬ​អត់​ទេ។ ដូច្នេះ ​តើ​ក្មេង​ប្រុស​ស្រី ជា​ពិសេស​មនុស្ស​ពេញ​វ័យ គួរ​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​បែប​ណាទើប​ល្អ?
ខាង​ក្រោម​នេះមាន​ការ​រៀប​រ៉ាប់ពី​វិធី​អនាម័យ​ខ្លួន​ប្រាណ​សម្រាប់​ក្មេង​ប្រុស និង​ក្មេង​ស្រី៖
ក. សម្រាប់​ក្មេងស្រី
– ត្រូវងូតទឹកសំអាតខ្លួនប្រាណជាមួយនឹងសាប៊ូ ជាពិសេសនៅត្រង់ប្រដាប់បន្តពូជ ត្រូវលាងសំអាតយ៉ាងហោចណាស់ ១ដងក្នុង១ថ្ងៃ។
– ក្រោយពីបន្ទោរបង់រួចត្រូវលាងសំអាតពីខាងមុខមកខាងក្រោយ (មានន័យថាពីយោនីមករន្ធគូថ) ដើម្បីការពារការឆ្លងរោគផ្សេងៗ។
– ផ្លាស់ប្តូរអាវទ្រនាប់ ខោទ្រនាប់ឲ្យ​បានទៀងទាត់ (យ៉ាងហោចណាស់ ១ដង១ថ្ងៃ)​ ជាពិសេសក្នុងករណីពេលមានឈាមរដូវ ត្រូវផ្លាស់ប្តូរសំឡីអនាម័យឲ្យ​បាន៣ ទៅ៤ដងក្នុង១ថ្ងៃ បើប្រើក្រណាត់ទ្រាប់ ត្រូវបោកគក់ជាមួយនឹងសាប៊ូឲ្យ​បានស្អាត រួចហាលនឹងកំដៅ​ថ្ងៃ។
– កុំប៉ះប្រដាប់ភេទរបស់អ្នកជាមួយដៃដែលមិនស្អាត។

indiatimes

ខ. សម្រាប់​ក្មេងប្រុស
– ត្រូវងូតទឹកសំអាតខ្លួនប្រាណជាមួយនឹងសាប៊ូ ដោយលាងសំអាតប្រដាប់ភេទ ជាពិសេសផ្នែកខាងចុងលិង្គ យ៉ាងហោចណាស់ ១ដង១ថ្ងៃ ដើម្បីជៀសវាងការបង្ករោគផ្សេងៗ។
– ផ្លាស់ប្តូរខោទ្រនាប់ឲ្យបានទៀងទាត់ បោកគក់ជាមួយសាប៊ូឲ្យ​បានស្អាត រួចហាលឲ្យ​ត្រូវកំដៅថ្ងៃ (យ៉ាងហោចណាស់ ១ដង១ថ្ងៃ)។
– កុំប៉ះប្រដាប់ភេទរបស់អ្នកជាមួយដៃដែលមិនស្អាត។ ចំពោះ​យុវជនដែលមានស្បែកគ្របក្បាលលិង្គមិនអាចព្រលាត់​បាន ពិបាកសំអាត វាងាយនឹងឆ្លងរោគផ្សេងៗ ដូចនេះត្រូវទៅពិភាក្សាជាមួយនឹងគ្រូពេទ្យ៕

លោក​អ្នក​អាច​ពិគ្រោះ​យោបល់​ពី​បញ្ហា​សុខភាព​បន្តពូជ សុខភាព​ផ្លូវ​ភេទ និង​សុខភាព​ផ្លូវ​ចិត្ត​ ដោយ​ផ្ញើ​សារ SMS ទៅ​លេខ ១២៩៣ ដោយ​ឥត​គិត​ថ្លៃ​តាម​ប្រព័ន្ធ​ស្មាត និង​សែល​កាត។​

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook