មានអ្វីចម្លែកខ្លះ ពេលចូលវ័យជំទង់?

វ័យ​ជំទង់ គឺជា​​រយះ​ពេល​នៃអន្តរកាល​ ដែលក្នុង​ដំណាក់​កាល​នេះ ក្មេង​ជំទង់​មាន​ភាព​ភាន់​ច្រលំ ​អារម្មណ៍​រំភើប​ មិន​ច្បាស់​លាស់ ​ខ្លាច​ និងឯកាជាដើម​​។ ក្នុង​វ័យ​នេះ ក្មេង​ជំទង់​ភាគ​ច្រើន​មាន​លក្ខណៈផ្សេងៗ​ពី​គ្នា ហើយ​តែង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ប្រាស័យ​ទាក់​ទង​ជាមួយនឹង​​ក្រុមគ្រួសារ​របស់​ពួកគេ​។ ពួក​គេ​មាន​អារម្មណ៍​ប្លែក​ៗ រវើរ​រវាយ​ ពួក​គេ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពី​ក្រុម​គ្រួ​សារ។ ដោយ​សារ​តែ​វ័យជំទង់ ​ជា​វ័យ​មួយ​ដែល​ ឆាប់​ខឹង គិត​ខ្លី ពួកគេ​អាច​រត់ចេញ​ពី​ផ្ទះ ឬ​ចង់​សាក​របស់​អ្វី​ថ្មីៗ​ផង​ដែរ។

http-dev.mainelyseo.comcdiages-stages-copy

​តើ​មាន​កត្តា​​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​ឳពុក​ម្តាយ​ដឹង​ថា​កូន​របស់​ពួក​គាត់​មាន​បម្រែ​បម្រួល​អារម្មណ៍?
កំណត់ចំណាំ​អារម្មណ៍ពេលឈានដល់វ័យជំទង់៖
– ចង់​ក្លាយ​ជាប្រុស​សង្ហា​ ស្រី​ស្អាត មាន​របស់​ទំនើបៗ​ទាន់​សម័យ​ប្រើប្រាស់​ដូចជា​ សម្លៀក​បំពាក់​ថ្មីៗ​ លេង​ម៉ូត​សក់​ ទូរស័ព្ទ…………….។
– ក្មេងស្រី​មានការ​ខ្មាសអៀន​ច្រើន​ មិនហ៊ាន​បញ្ចេញមតិ​យោបល់​ ប៉ុន្តែ​ឆ្ងល់​ច្រើន។
– ចូល​ចិត្ត​អ្វីដែល​ប្លែកៗ ហើយនិង​ចូលចិត្ត​ធ្វើត្រាប់​តាមដូចជា ​តារាដែល​ល្បីៗ​ អ្នក​ក្លាហាន ​អ្នក​ដែល​មាន​ស្នាដៃ។
– ចង់​សប្បាយ​ជាមួយ​មិត្តភក្តិ​អាយុស្រករ​គ្នា ​និង​ភេទ​ដូចគ្នា​ បន្ទាប់​មក​បាន​ឈាន​ទៅ​រក​ភេទ​ផ្ទុយ​គ្នា។
– ចង់​ឲ្យ​គេសរសើរ​ថាខ្លួន​ពូកែ ​សង្ហា​ ស្អាត។ល។
ចំណុច​ទាំងអស់​ខាង​លើ គឺ​ជាអារម្មណ៍ពិត​របស់​វ័យជំទង់​ ដែល​ធ្វើឲ្យ​​ពួក​គេប្រព្រឹត្ត​តាម​អ្វីដែលពួកគេគិត​ ហើយ​​ការ​ប្រព្រឹត្ត​ទាំងអស់នោះ​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ផ្សេងៗ ​ដល់អនាគត​របស់​ពួកគេ ​ដោយពួក​គេខ្វះ​ព័ត៌មាន​ត្រឹមត្រូវ​មកវិភាគ​ ដូចនេះ​វ័យ​ជំទង់​ត្រូវ​ខិត​ខំសិក្សា​រៀនសូត្រ​ និង​ការស្រាវជ្រាវ​នូវ​ចំណេះដឹង​ និង​ព័ត៌មាន​ពិត​ត្រឹមត្រូវ​ ដើម្បី​ជាទុន​ក្នុង​ការវិភាគរកអ្វីគួរ​ប្រព្រឹត្តិ និង​អ្វីមិន​គួរ​ប្រព្រឹត្តិ៕

ប្រសិន​ជា​លោក​អ្នក​ត្រូវ​ការ​ពិគ្រោះ​យោបល់​អំពី​សុខភាព​ផ្លូវ​ចិត្ត សុខភាព​បន្ត​ពូជ​ និង​សុខ​ភាព​ផ្លូវ​ភេទ​ សូម​ផ្ញើសារ SMS ដោយ​ឥតគិត​ថ្លៃ​ទៅ​កាន់​លេខ​ ១២៩៣ តាម​ប្រព័ន្ធ​ ស្មាត និង​សែល​កាត​។

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook