តើអ្វីទៅជាជំងឹតានតឹងចិត្ត?
ជំងឺតានតឹងចិត្តគឺជាការបាត់បង់លំនឹង ឬអតុល្យភាពខាងផ្លូវចិត្តដោយសារព្រឹត្តិការណ៏អ្វីមួយក្នុងជីវិត។
តើជំងឹតានតឹងចិត្តមានរោគសញ្ញាបង្ហាញចេញដែរឬទេ?
ជំងឹតានតឹងចិត្តមានរោគសញ្ញាបង្ហាញចេញមក ហើយមានការពាក់ព័ន្ធទាំងផ្លូវកាយ ហើយនិងផ្លូវចិត្តផងដែរ។
សំរាប់ផ្លូវកាយ រោគសញ្ញាមានដូចជា៖ ឡើងសំពាធឈាម ឈឺទ្រូង ចង្វាក់បេះដូងដើរញាប់ ពិបាកដកដង្ហើម ឈឺក្រពះ រាគ ឈាមរដូវមកមិនទៀង។ល។
ចំណែកឯផ្លូវចិត្តមានចេញរោគសញ្ញាដូចជា៖ ភ័យខ្លាច ថប់ ព្រួយបារម្ភ រសាប់រសល់ គិតអ្វីដដែលៗ ចុះខ្សោយការផ្ចង់គំនិត អារម្មណ៍មួរមៅ។ល។
តើជំងឹតានតឹងចិត្តបង្កឡើងដោយមូលហេតុអ្វី្ខខ្លះ?
ជំងឹតានតឹងចិត្តបង្កឡើងដោយសារកក្តាគ្រួសារ ការងារ បរិស្ថាន សេដ្នកិច្ច និងសង្គម។
ឧទាហរណ៏៖ មរណភាពរបស់មាតាបិតា ឬសាច់សារលោហិតដោយសារជំងឺ ឬដោយសារមូលហេតុផ្សេងៗទៀត បាត់បង់ការងារ ឬផ្លាស់ប្តូរតួនាទីការងារ ការកៀបសង្កត់ផ្លូវចិត្តនៅក្នុងកន្លែងធ្វើការ ទំនាស់ បំរែបំរួលអាកាសធាតុ ផ្លាស់ប្តូរទីលំនៅ ជីវភាពយ៉ាប់យ៉ឺន បាត់បង់ទ្រព្យសម្បត្តិ។ល។
តើមានវិធីយ៉ាងណាអាចជួយដល់ជំងឹតានតឹងចិត្តអោយបានសះស្បើយ?
ដើម្បីជួយធ្វើអោយជំងឺតានតឹងចិត្តឆាប់ជាសះស្បើយមានវិធីដូចខាងក្រោម៖
• កាត់បន្ថយព្រឹត្តិការណ៍ ឬបរិយាកាសតានតឹង
• បង្ហាត់ពីរបៀបដកដង្ហើមដើម្បីបន្ថូរភាពតានតឹង
• ធ្វើសមាធិដើម្បីប្រមូលអារម្មណ៍
• ជជែកពិភាក្សាជាមួយក្រុមគ្រូសារ ឬមិត្តភក្តិអំពីភាពតានតឹងនោះ
• ហាត់ប្រាណ ច្រៀងរាំ
• បង្កើតការគាំទ្រ នឹងលើកទឹកចិត្ត
• បង្រៀនពីរបៀបដោះស្រាយបញ្ហា