ជំងឺរលាកថ្លើម​សេ

តើអ្វីទៅជាជំងឺរលាកថ្លើមសេ?
ជំងឺរលាកថ្លើមសេ គឺជាជំងឺដែលបង្កដោយវីរុស។ វាអាចបង្ក​ទៅជាជំងឺរាំរ៉ៃ និងឈានទៅរកក្រិនថ្លើម(ទាចទឹក) និងមហារីកថ្លើមដូចជំងឺរលាកថ្លើមបេដែរ។

តើជំងឺរលាកថ្លើមប្រភេទសេ ឆ្លងតាមរបៀបណា?
ជំងឺរលាកថ្លើមប្រភេទសេ ឆ្លងពីមនុស្សម្នាក់ទៅម្នាក់តាមរយៈការមុតរបួសតាមស្បែក និងតាមការប្រើប្រាស់ម្ចុលរួមគ្នាជាមួយឈាម សេរ៉ូមរបស់អ្នកបង្ករោគ។ ការចំលងពីម្តាយទៅកូនអាស្រ័យដោយកំហាប់មេរោគនៅក្នុងឈាមម្តាយ តែជាករណីកំរកើតមាន។

g2

តើជំងឺរលាកថ្លើមប្រភេទសេ​ មានរោគសញ្ញាយ៉ាងដូចម្តេច?
រោគសញ្ញា​រលាកថ្លើមសេ មានលក្ខណៈ​ស្រដៀងទៅនឹងរោគសញ្ញារលាកថ្លើមបេដែរ ដូចជា៖ ចង្អោរ ក្អួត រាគ ឈឺចុងដង្ហើម មិនឃ្លានបាយ ឈឺក្បាលតិចតួច កើតលឿង តែរោគសញ្ញាទាំងអស់នោះអាចមិន​កើតមានចំពោះគ្រប់អ្នកជំងឹនោះទេ។

តើជំងឺរលាកថ្លើមប្រភេទសេ​ អាចជាសះស្បើយដែរ ឬ​ទេ?
ជំងឺរលាកថ្លើមប្រភេទសេ មានការព្យាបាល​ តែការជាសះស្បើយរឺអត់ វាអាស្រ័យទៅតាមស្ថានភាពនៃអ្នកជំងឺ។​ ដូច្នេះអ្នកជំងឺត្រូវតែទៅជួបជាមួយគ្រូពេទ្យដើម្បីធ្វើការពិភាក្សា។

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook