យុវវ័យ និងឧបសគ្គក្នុងការស្វែងរកសេវាសុខភាពផ្លូវភេទ

ហេតុ​អ្វី​​បាន​ជាក្មេង​វ័យជំទង់ធ្វើ​ឲ្យ​ឪពុក​ម្តាយ និង​សង្គម​មាន​ភាព​ព្រួយ​បារម្ភ​ពី​ពួក​គេ​ច្រើន​?
ប្រសិន​បើ​អ្នក​មាន​កូន​ស្ថិត​ក្នុង​វ័យ​ជំ​ទង់ អ្នក​អាច​មានការព្រួយបារម្ភអំពី​ការឆាប់ប្រឡូកក្នុងផ្លូវភេទនៅ​វ័យ​ក្មេងពេក​ ការ​ឆ្លង​ជំងឺ/មេរោគអេដស៍ កាមរោគ ការ​កើនឡើងនូវឧក្រិដ្ឋកម្មនានា ការ​ប្រឈមមុខទៅនឹងជម្លោះ​ប្រដាប់អាវុធ ​ការបំបរបង់ និង​ការជួញដូរកុមារ  ការរំលោភផ្លូវភេទ  និងការសេពគ្រឿងញៀន។

nhs-sexual-health-1

ហេតុអ្វីយុវវ័យមានការលំបាកក្នុងការមកទទួលសេវាកម្មសុខភាពបន្តពូជ?
ក) កត្តា​ដែលធ្វើឲ្យ​យុវវ័យមានអារម្មណ៍ថាមានភាព​មិនងាយស្រួល
យុវវ័យដែលមិនទាន់រៀបការតែងគិតថា សេវាកម្មសុខភាពបន្តពូជមិនមែនជាសេវាកម្មសម្រាប់​ពួកគេ ហើយ​ពួកគេ​តែងតែមានការអៀនខ្មាស់ នៅពេលដែលមកទទួលសេវាកម្មទាំងនោះ។ ពួកគេមានការព្រួយបារម្ភណាស់ចំពោះការដែលខ្វះភាពកក់ក្តៅ និងលាក់ការសំងាត់ ជូន​កាលខ្លាច​ឳពុកម្តាយដឹង​ថា​ពូកគេបានមកកាន់ទីកន្លែងនេះ ម្យ៉ា​ង​ទៀត ពូកគេខ្លាចទម្រង់​នៃការពិនិត្យ ជាពិសេសការពិនិត្យប្រដាប់បន្តពូជ។ យុវវ័យ​មានការអៀនខ្លាំងណាស់នៅពេលដែលត្រូវនិយាយប្រាប់ថា ពួកគេមានបទពិសោធន៍ក្នុងការរួមភេទ​ ហើយ​យុវវ័យក៏​មាន​ការ​ព្រួយបារម្ភថា​ បុគ្គលិកនៅគ្លីនិកនឹងមានអកប្បកិរិយា និងអារម្មណ៍​មិនពេញចិត្តចំពោះពួកគេ ​នៅពេលដែល​ពួកគេ​មានបញ្ហានេះ។
ខ) ឧបសគ្គជាច្រើ់ន និងញឹកញាប់ដែលរារាំងដល់យុវវ័យ
យុវវ័យភាគច្រើនមិនបានដឹងពីផលវិបាកនៃការមានផ្ទៃពោះ។ ពួកគេមិនដែល​ដឹងសោះពីរោគសញ្ញា​នៃជំងឹ​កាម​រោគ​ ជំងឺអេដស៍ និងមិនបានដឹងថាតើត្រូវទៅរកសេវាព្យាបាលនៅឯណា? ពួកគេ​មិនដឹងសេវាកម្មសុខភាពបន្តពូជនៅកន្លែងណា ឬមិនធ្លាប់ដឹងអំពីប្រភេទសេវាដែលមាន​ ជួនកាលយុវវ័យ​បាន​ទៅរកសេវាកម្មទាំងនោះ ក៏ប៉ុន្តែគ្លីនិក ឬមណ្ឌលសុខភាពមិនបានបើកចំពេលវេលាសមស្រប​នឹង​ពួកគេ។ ចំណែកឯតំលៃនៃការពិនិត្យវាមានតំលៃថ្លៃហួសសមត្ថភាព ជួនកាលយុវវ័យមិនមានយានជំនិះសម្រាប់​ធ្វើ​ដំណើរ​ទៅកាន់​កន្លែងដែលមានសេវាកម្ម។
សូម​យុវវ័យ​ទាំង​អស់​កុំ​ព្រួយ​ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ទាក់​ទង​នឹង​ផ្នែក​សុ​ខភាព​បន្ត​ពូជ ​អ្នក​អាច​ស្វែង​រក​​មណ្ឌល​សុខភាព ឬ​គ្លីនិក​​ដើម្បី​សាក​សួរ​ព័ត៌មាន​។ ពួក​គេ​នឹង​រក្សា​ការ​សម្ងាត់​ជូន​លោក​អ្នក​ ១០០​ភាគ​រយ។​ កុំ​ភ្លេច​ណាសុខ​ភាព​គឺ​ជា​រឿង​សំ​ខាន់​ដែល​អ្នក​គូរ​យក​ចិត្ត​ទុកដាក់៕ លោក​អ្នក​ក៏អាច​ផ្ញើសារ​ SMS ទៅ​លេខ​ ១២៩៣ ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​ប្រព័ន្ធ​ស្មាត និង​សែល​កាត ដើម្បី​ពិគ្រោះ​យោបល់​អំពី​សុខភាព​ផ្លូវ​ភេទ និង​សុខ​ភាព​បន្ត​ពូជ​ បាន​គ្រប់​ពេល​វេលា និង​មាន​ការ​រក្សា​ការ​សម្ងាត់​។

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook