ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក

ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និក​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ “e-learning” ជា​វគ្គ​បណ្តុះ​បណ្តាល​​បំ​ណិន​ជីវិត​ស្តី​អំពី​សុខ​ភាព​បន្ត​ពូជ​ និង​សុខ​ភាព​ផ្លូវ​ភេទ​ ដែល​ស្រប​តាម​កម្ម​វិធី​បំណិន​ជី​វិត​របស់​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ដោយ​ប្រើ​សម្ភារៈ​អេឡិច​ត្រូនិក​ដូច​ជា​កុំ​ព្យូទ័រ ឬ​ទូវស័ព្ទ​ដៃ​ទំនើប​ ដើម្បី​សិក្សា។ ក្នុង​ e-learning នេះ​ មាន​គំនូរ​ជីវចល​អប់​រំ​ខ្លីៗ ងាយ​យល់​ និង​គួរ​ឲ្យ​ទាក់​ទាញ​សម្រាប់​ឲ្យ​យុវជន​ទស្ស​នា និង​ក្រេប​យក​ចំណេះ​ដឹង​ដោយ​សប្បាយ​រី​ករាយ​។ កម្ម​វិធី​នេះ​ត្រូវ​បាន​អនុវត្ត​សាក​ល្បង​នៅ​សាលា​វិទ្យាល័យ​ចំនួន ២៤ ក្នុង​ខេត្តចំនួន​ ៨៖ កំពុង​ឆ្នាំង​ ពោធិ៍​សាត់ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ តាកែវ កំពត​ ព្រះ​សីហនុ កោះ​កុង និង​រាជ​ធានី​ភ្នំ​ពេញ​។ កម្ម​វិធី​នេះ​ក៏​បាន​ដាក់​ឲ្យ​អនុវត្ត​ដោយ​អង្គ​ការ​ដៃ​គូ​គម្រោង​នានា ដែល​ក្នុង​នោះ​មាន​ ក្លិប​យុវជន​បាភ្នំ​ (BLC) សមាគមកាយ​រិត​នារី (GGAC) អង្គ​ការ​សមាគម​អភិវឌ្ឍ​សុខភាព​ប្រជា​ជន (PHD) និង​ CBCA ដើម្បី​ផ្សព្វផ្សាយ​អប់​រំ​បន្ត​ទៅ​ដល់​ក្រុម​គោល​ដៅ​របស់​គេ​។ លោក​អ្នក​អាច​ចូល​មើល​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​រយៈ​គេហទំព័រ​៖ www.youthchhlat.org

Family Planning-03

ប្រព័ន្ធ​សំណួរ​ និង​ចម្លើយ

ប្រព័ន្ធ​សំណួរ និង​ចម្លើយ (Q&A Platform) ជា​មធ្យោ​បាយ​ដ៏​ល្អ​ប្រសើរ​ សម្រាប់​លោក​អ្នក​ក្នុង​ការ​ស្វែង​រក​សេវា​ពិគ្រោះ​យោបល់​អំពី​សុខភាព​ផ្លូវ​ភេទ សុខភាព​បន្តពូជ និង​សុខភាព​ផ្លូវ​ចិត្ត​។