ប្រព័ន្ធ​សំណួរ​ និង​ចម្លើយ​

ប្រព័ន្ធ​សំណួរ និង​ចម្លើយ (Q&A Platform) ជា​មធ្យោ​បាយ​ដ៏​ល្អ​ប្រសើរ​ សម្រាប់​លោក​អ្នក​ក្នុង​ការ​ស្វែង​រក​សេវា​ពិគ្រោះ​យោបល់​អំពី​សុខភាព​ផ្លូវ​ភេទ សុខភាព​បន្តពូជ និង​សុខភាព​ផ្លូវ​ចិត្ត​។ លោក​អ្នក​អាច​ពិគ្រោះ​យោបល់​អំពី​សុខ​ភាព​ផ្លូវ​ភេទ សុខភាពបន្ត​ពូជ និង​សុខ​ភាព​ផ្លូវ​ចិត្ត​តាម​រយៈ​ការ​ផ្ញើសារ SMS មក​កាន់​លេខ ១២៩៣ ដោយ​ឥត​គិត​ថ្លៃ​ និង​គ្រប់​ទី​កន្លែង​តាម​រយៈប្រព័ន្ធ​ទូរស័ព្ទ​ ស្មាត និង​សែល​កាត។ លោក​អ្នក​អាច​ផ្ញើសារ​ជា​សំនួរ ឬ​ពិគ្រោះ​យោបល់​រាល់​ចម្ងល់​របស់​អ្នក​មក​កាន់​អ្នក​ប្រឹក្សា​ជំនាញ ជាមួយ​នឹង​ជម្រើស​ភាសា​ចំនួន​បីគឺ ភាសាខ្មែរ ភាសា​អង់​គ្លេស និង​ភាសា​ខ្មែរ​ឡាតាំង​។ រាល់​ការ​ពិគ្រោះ​យោបល់​ត្រូវ​បាន​រក្សា​ការ​សម្ងាត់​យ៉ាង​ខ្ពស់​ ដូច្នេះ​លោក​អ្នក​មិន​ចាំ​បាច់​បារម្ភ​ថា​រឿង​សម្ងាត់​របស់​អ្នក​ត្រូវ​បាន​គេ​ដឹង​នេះ​ឡើយ​។

1293-Sticker-Oct-2015

ក្រៅ​ពី​ការ​ផ្ញើសារ​តាម​រយៈ SMS មក​លេខ​ ១២៩៣ លោក​អ្នក​ក៏​អាច​សួរ​សំណួរ ឬ​ពិគ្រោះ​យោបល់​អំពី​សុខភាព​ផ្លូវ​ភេទ សុខភាព​បន្ត​ពូជ​ និង​សុខ​ភាព​ផ្លូវ​ចិត្ត​តាម​រយៈប្រអប់​សារ​ នៃ​ទំព័រ​ហ្វេស​បុក​របស់​ Youthchhlat (www.facebook.com/youthchhlat) បាន​ផង​ដែរ។ បន្ថែម​លើស​នេះ​ទៀត​ លោក​អ្នក​ក៏​អាច​ធ្វើ​ការ​ពិគ្រោះ​យោបល់​តាម​រយៈ​អ៊ី​ម៉េល 1293@youthchhlat.org ឬ​ក៏​ចុច​លើ​ តំណគហទំព័រ​នេះ​ http://www.youthchhlat.org/?page_id=18 ដើម្បី​ចូល​ផ្ញើសារ និង​ពិគ្រោះ​យោបល់​អំពី​បញ្ហា​របស់​អ្នក​​។