វិធី​ងាយៗ សម្រាប់​ស្ត្រី​ក្នុង​ការ​ថែ​ទាំផ្ទៃ​ពោះ​

ស្រ្តី​ដែល​មាន​​ផ្ទៃ​ពោះ ត្រូវ​តែ​ទៅ​ពិនិត្យផ្ទៃ​ពោះ​យ៉ាងតិច ២​ដង ​ក្នុងរយៈពេលមានផ្ទៃពោះ ដើម្បីឱ្យ​កាន់តែល្អប្រសើរ។ ជា​ធម្ម​តា ស្ត្រីត្រូវតែមកពិនិត្យឱ្យ​បាន ៤ដង (លើកទី១ នៅចុងខែទី៤ លើកទី២ នៅចុងខែទី៦ ឬទី៧ លើកទី៣ នៅចុងខែទី៨​ និងលើកទី៤ នៅចុងខែទី៩)។

bc4e94c5-bbb0-4dfc-ba42-90832261a5d6 

តើការពិនិត្យផ្ទៃពោះមានសារៈប្រយោជន៍យ៉ាងដូចម្តេច?

១. ការពិនិត្យផ្ទៃពោះមានសារៈប្រយោជន៍៖

នៅពេលពិនិត្យផ្ទៃពោះស្រ្តីអាចទទួលបាននូវព័ត៌មានសំខាន់ៗដូចខាងក្រោម៖​

  • ដឹងពីសុខភាពរបស់ម្តាយ និងទារកក្នុងផ្ទៃ
  • ដឹងពីការវិវត្ត​ន៍របស់ទារកក្នុងផ្ទៃ
  • ដឹងពីអាយុផ្ទៃពោះ និងថ្ងៃខែឆ្នាំដែលត្រូវសម្រាល​
  • ដឹងពីសញ្ញាគ្រោះថ្នាក់ផ្សេងៗដែលកើតមានចំពោះស្រ្តី និងទារក
  • ទទួលការព្យាបាល ឬណែនាំទាន់ពេលវេលា
  • ទទួលបាននូវថ្នាំជាតិដែក ដែលអាចជួយបង្កើនគ្រាប់ឈាមដល់ម្តាយ និងទារកក្នុងផ្ទៃ
  • ទទួលបាននូវការចាក់ថ្នាំបង្ការជំងឺតេតាណូស ដែលអាចជួយការពារទារកពីជំងឺនានា នៅពេលកើត
  • ទទួលបាននូវចំ​ណេះ​ដឹង​ផ្សេងៗ​ ពី​ការអប់រំថែទាំសុខភាពដូចជា៖
  • ការបរិភោគចំណីអាហារត្រឹមត្រូវ
  • ការត្រៀមលក្ខណៈជាមុនសម្រាប់​ពេលសម្រាល​កូន និងទីកន្លែងដែលមានសុវត្ថិភាពក្នុងការសម្រាល​
  • ការការពារការចម្លងមេរោគអេដស៍ពីម្តាយទៅកូន
  • ការបំបៅដោះកូនភ្លាមៗក្រោយពេលកើត និងការបំបៅដោះកូនដោយទឹកដោះម្តាយសុទ្ធ
  • អនាម័យខ្លួនប្រាណ

២ ចំណុចដែលត្រូវធ្វើ៖​

  • ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់ជួប
  • បរិភាគអាហារដែល​មាន​ជី​វជាតិ​ឱ្យ​បានត្រឹមត្រូវ
  • អនាម័យខ្លួនប្រាណជាប្រចាំ
  • ចាក់ថ្នាំការពារជំងឺតេតាណូសតាមពេលកំណត់
  • លេបថ្នាំជាតិដែក និងមេបង់ដាសូល តាមការណែនាំរបស់គ្រូពេទ្យ
  • ត្រៀមសម្រាប់ពេលសម្រាល​កូន(កញ្ចប់សំភារៈស្អាត ថវិកា កន្លែងសម្រាល​​ កំណត់រកឆ្មប មធ្យោបាយបញ្ជូនពេលមានបញ្ហា)។

៣ ចំណុចដែលមិនគួរត្រូវធ្វើៈ

  • លេបថ្នាំផ្តេសផ្តាសដោយគ្មានការណែនាំពីគ្រូពេទ្យ
  • តោង ឬឈោងចាប់វត្ថុដែលនៅឆ្ងាយពីដៃ
  • ធ្វើការងារធ្ងន់
  • ផឹកស្រា ឬកាហ្វេ
  • ជក់បារី
  • ធ្វើដំណើរផ្លូវឆ្ងាយ ឬ​រលាក់
  • ពាក់ស្បែកជើងខ្ពស់
  • ស្លៀកពាក់រឹបពេក
  • រួមភេទញឹកញាប់(ពិសេសត្រីមាសទី១និងទី៣)។

ប្រសិនបើអ្នកមានបញ្ហាផ្សេងៗ ទាក់ទងទៅនឹងប្រដាប់បន្តពូជ ឬសុខភាព អ្នកគួរតែប្រញាប់ទៅរកសេវាសុខភាព ឬ​គ្លីនិកដែលនៅជិតអ្នកបំផុត។ អ្នកក៏អាចផ្ញើសារ SMS ទៅកាន់លេខ ១២៩៣ តាម​រយៈប្រព័ន្ធ​សែលកាត និងស្មាត ដោយឥតបង់ថ្លៃដើម្បីសួរសំណួរផ្សេងៗដែលទាក់ទងនឹងបញ្ហាសុខ​ភាព​បន្ត​ពូជ និង​ផ្លូវ​ភេទ​របស់អ្នកផងដែរ។

Posted in ព័ត៌​មាន

អត្ថបទថ្មីបំផុត

Facebook