មេរៀនទី៤៖ វិថីជីវិត និងអនាគត

ការ​ពិភា​ក្សា​៖ ភាព​ជោគ​ជ័យ​ និង​កត្តា​ប្រឈម​របស់​ខ្ញុំ

ដើម្បី​ធ្វើ​ផែនការ​អនាគត​របស់​អ្នក​ អ្នក​ត្រូវ​ដឹងថា​ជីវិត​ របស់​អ្នក​កំពុង​ស្ថិត​នៅត្រង់​ណា​នាពេល​នេះ។ ភាព​ជោគ​ជ័យ​ និង​កត្តា​ប្រឈម​ជា​ផ្នែក​នៃ​ជីវិត​របស់​អ្នក​។ ព្យាយាម​កំណត់​នូវ​ភាព​ជោគ​ជ័យ​និង​កត្តា​ប្រឈម​នីមួយៗ​ក្នុង​ជីវិត​របស់​ខ្លួន​អ្នក​ផ្ទាល់​និង​អ្នក​រួម​ថ្នាក់​ជាមួយ​។

ជំ​ហាន​ទី ១​៖ ចំណាយ​ពេល​៥នាទី​ គិត​ពី​ជីវិត​របស់​អ្នក​ រហូត​មកដល់​ពេល​បច្ចុប្បន្ន​។ ចូរ​ឆ្លើយ​នូវ​សំណួរ​ដូចខាង​ក្រោម​នេះ៖

  • តើ​អ្វី​ជា​ជោគ​ជ័យ​ដ៏​ធំ​បំផុត​របស់​អ្នក​?
  • តើ​អ្វី​ខ្លះ​ដែល​អ្នក​មិន​ទាន់​ទទួល​បាន​ជោគ​ជ័យ​ ឬ​អ្នក​នៅ​មាន​បញ្ហា​ប្រឈម​?

សរសេរ​ចំនុច​ទាំងអស់​នេះ​លើផ្ទាំង​ក្រដាស​មួយ​។ ប្រាកដ​ថា​អ្នកបាន​សរសេរ​យ៉ាង​ហោច​ណាស់​៣​ទៅ​៥ចំនុច​នៃ​ភាព​ជោគជ័យ​ ហើយ​៣​ទៅ​៥​ចំណុច​ផ្សេងទៀត​នៃ​បញ្ហា​ប្រឈម​។

example

ឧ​ទាហរ​ណ៍

ភាព​ជោគ​ជ័យ​៖

  • ខ្ញុំ​ជា​មិត្ត​ល្អ​ដោយ​ការ​ជួយ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។​
  • ខ្ញុំ​បាន​ជួយ​ប្អូន​ប្រុស​ ស្រី​របស់​ខ្ញុំ
  • ខ្ញុំ​ធ្វើ​ទង្វើល្អ​នៅក្នុង​សាលា​រៀន​

 

G11L4-Discussion-13

កត្តា​ប្រឈម​៖

  • ខ្ញុំ​ចង់​មាន​មិត្ត​ភក្តិ​ច្រើន​ជាង​នេះ​
  • ខ្ញុំ​រក​ឃើញ​ថា​វា​មាន​ភាព​លំបាក​ នៅពេល​ដែល​ខ្ញុំ​ចង់​បញ្ចេញ​មតិ​នៅក្នុង​ក្រុម​ធំ
  • ខ្ញុំ​ធ្វើ​ទង្វើល្អ​នៅក្នុង​សាលា​រៀន​

ជំ​ហាន​ទី ២​ ជ្រើស​រើស​មិត្ត​រួម​ថ្នាក់​ម្នាក់​មក​ពិភាក្សា​ជាមួយ​ ហើយ​បង្ហាញ​ពីភាព​ជោគជ័យ​ និង​កត្តា​ប្រឈម​ទៅកាន់​មិត្ត​រួមថ្នាក់​។ សួរ​គាត់​សម្រាប់​ជា​ការផ្តល់​ដំបូន្មាន​ដូចខាង​ក្រោម​៖

  • តើ​អ្នក​អាច​ដោះស្រាយ​ការ​ប្រឈម​ដោយ​របៀប​ណា?
  • តើ​អ្នក​អាច​ប្រើ​អ្វី​ក្នុង​ការដោះស្រាយ​ការប្រឈម​របស់​អ្នក​បាន​ល្អ​បំផុត​?

ជំ​ហាន​ទី ៣​ សិស្ស​មួយ​ចំនួន​ អាច​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ និង​កត្តា​ប្រឈម​របស់​ពួកគេ​ដល់​ក្រុម​ទាំងមូល​ប្រសិន​ពេញ​ចិត្ត​។