មេរៀនទី៤៖ វិថីជីវិត និងអនាគត
ការបង្កើត៖ យុទ្ឋសាស្រ្តខ្សែគោលដៅ
គោលដៅរយៈពេលខ្លី ជាអ្វីដែលអ្នកចង់ឱ្យសម្រេចបានរយៈពេលខ្លី។ គោលដៅរយៈពេលវែងគឺជាគោលដៅជីវិត។ គោលដៅរយៈពេលវែងអាចសម្រេចបានតាមរយៈ
- អាជីព ដូចជាការក្លាយជា វេជ្ជបណ្ឌិត គ្រូបង្រៀន
- ការអប់រំ ដូចជាការទទួលបានសញ្ញាប័ត្របញ្ចប់ឧត្តមសិក្សា
- គោលដៅផ្ទាល់ខ្លួន ដូចជា ការរៀបអាពាហ៍ពិពាហ៍ ឬការធ្វើដំណើរជុំវិញពិភពលោក
ជំហានទី ១៖ បើកឯកសារភ្ជាប់នៅក្នុងកុំព្យូទ័ររបស់អ្នក។ សរសេរគោលដៅដែលអ្នកចង់ ធ្វើឱ្យសម្រេចបាន៖
- សប្តាហ៍ក្រោយ
- ខែក្រោយ
- ឆ្នាំក្រោយ
ជីវិតរបស់អ្នក (អាជីព ឬគោលដៅផ្ទាល់ខ្លួន)

ជំហានទី២៖ ជ្រើសរើសគោលដៅដែលអ្នកដឹងថា អ្នកអាចធ្វើឲ្យសម្រេចបាន។ ឧទាហរណ៍ ប្រសិនបើអ្នកអាយុ២១ឆ្នាំ ហើយអ្នកមិនទាន់ចូលរៀនមហាវិទ្យាល័យ គោលដៅរបស់អ្នកមិនអាចទទួលបានសញ្ញាបត្រ ពីមហាវិទ្យាល័យក្នុងរយៈពេលមួយឆ្នាំទេ។ ព្យាយាមកំណត់គោលដៅណាដែលអាចមានលទ្ធភាព។
ជំហានទី ៣៖ គោលដៅនីមួយៗ ចូរសរសេរនូវជំហានដែលអ្នកចាំបាច់ត្រូវធ្វើដើម្បីសម្រេចបានគោលដៅនោះ។ ជំហានទាំងនោះ វាគឺជាការងារតូចៗដែលអ្នកត្រូវធ្វើមុន នឹងអាចឈានទៅដល់គោលដៅនោះ។
ជំហានទី ៤៖ ចែករំលែកនិងពិភាក្សាគោលដៅរបស់អ្នកជាមួយមិត្តភក្តិ ឬសិស្សរួមថ្នាក់។ ចូរឆ្លើយនូវសំណួរខាងក្រោម៖
- តើវាមានការពិបាក ឬងាយស្រួលក្នុងកំណត់គោលដៅ?
- តើអ្នកគិតថាគោលដៅរបស់អ្នកមានភាពជាក់លាក់សម្រាប់អ្នកដែរឬទេ?
- តើការកំណត់គោលដៅមានសារសំខាន់យ៉ាងដូចម្តេចខ្លះ?