មេរៀនទី៤៖ វិថីជីវិត និងអនាគត
សង្ខេប
តើអ្នកបានរៀនសូត្រអ្វីខ្លះពីមេរៀននេះ?
គោលដៅជាអ្វីដែលយើងចង់ធ្វើ
- មិនថាធំ រយៈពេលយូរ ដូចជា ការបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ
- ឬ មិនថាគោលដៅរយៈពេលខ្លី ដូចជាការរៀនគូររូប។
ការរៀនពីរបៀបកំណត់គោលដៅ និងធ្វើឱ្យសម្រេចគោលដៅ។ វាអាចជួយឱ្យយើងមានអារម្មណ៍ប្រសើរជាងមុនអំពីខ្លួនឯង។ វាក៏នឹងអាចជួយយើងជៀសផុតពីសម្ពាធមិត្តភក្តិ ដូចជានៅពេលដែលយើងដឹងពីអ្វីដែលយើងចង់ធ្វើ វាមានភាពងាយស្រួលក្នុងការនិយាយ ថា “ទេ” ទៅកាន់នរណាម្នាក់ដែលចង់ឱ្យយើងធ្វើអ្វីផ្សេងទៀត។
នៅពេលអ្នកកំណត់គោលដៅ វាពិតជាមានសារសំខាន់ដែលអ្នកត្រូវបង្កើតដោយ ភាពឆ្លាត (ស្មាត SMART)។ តើអ្នកចងចាំបានទេថាស្មាត SMART ជាអ្វី?

- ភាពជាក់លាក់ ៖ ដឹងពិតប្រាកដនូវអ្វីដែលអ្នកចង់សម្រេចបាន។
- អាចវាស់វែងបាន៖ គោលដៅគួរតែមានការបញ្ចប់ ដូច្នេះអ្នកអាចឃើញនៅពេលបញ្ចប់។
- អាចសម្រេចបាន៖ គោលដៅខ្លះមិនអាចសម្រេចបាន មិនថាតើអ្នកព្យាយាមប៉ុនណាទេ។

- មានភាពប្រាកដ៖ សួរខ្លួនឯងថាតើអ្វីដែលអ្នកចង់ និងអាចទៅរួចទេ?
- ពេលវេលាសមស្រប៖ ផ្តល់ពេលវេលាសម្រាប់ខ្លួនឯង រយៈពេលដើម្បីបញ្ចប់។
ដើម្បីសម្រេចបានគោលដៅ អ្នកអាចបង្កើតនូវផែនការសកម្មភាព៖
១. កំណត់គោលដៅ
២.រៀបចំជំហានដែលអ្នកត្រូវការ និងការប្តេជ្ញាចិត្តជម្នះនូវរាល់ឧបសគ្គនានា
៣. មានភាពរលូននូវរាល់ការអនុវត្តជំហាន ដែលអ្នកបានរៀបចំ
៤.ធ្វើការវាយតម្លៃប្រសិនបើជំហានរបស់អ្នក នាំអ្នកកាន់តែខិតជិតគោលដៅរបស់អ្នក