មេរៀនទី៤៖ វិថីជីវិត និងអនាគត

ការប្តេជ្ញាចិត្ត

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​ប្ដេជ្ញា​ចិត្ត​?

ធ្វើការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ដោយ​ខ្លួន​ឯង​។ ការប្តេជ្ញា​ចិត្ត​មួយ​ជា​លក្ខណៈ​បុគ្គល​ គឺ​វា​អាស្រ័យ​លើខ្លួន​ឯង​ជាអ្នក​ជ្រើស​រើស​ ថាតើ​អ្នកចង់​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​ ឬ​អត់​ ហើយ​អ្នក​អនុវត្ត​ដោយ​របៀប​ណា។ ប៉ុន្តែ​ជា​ដំបូង​អ្នក នឹង​ត្រូវ​តែ​អនុវត្ត​សិន។ ហើយ​អ្នក​មិន​ត្រូវ​បោះបង់​ចោល​នោះទេ។ ​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត​ លុះត្រា​ណា​វា​ក្លាយ​ទៅ​ជា​ទម្លាប់​។ 

អ្នក​អាច​ពិពណ៌នា​អំពីការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ ឬ​ប្រើមតិយោបល់​ដែល​បានផ្តល់ឱ្យ​ ​នៅ​ទីនេះ៖

ខ្ញុំ​ប្តេជ្ញា​ ធ្វើ​ឱ្យសម្រេច​បាន​គោល​ដៅ​ជីវិត​។​
ខ្ញុំ​សន្យា​ថា​ នឹង​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យសម្រេច​បាន​គោលដៅ​របស់​ខ្ញុំ​ ទោះបី​ជាមាន​ឧបសគ្គ​អ្វីក៏​ដោយ​នៅក្នុង​ដំណើរ​ជីវិត​របស់​ខ្ញុំ​។

G11L4-Pledge-13