មេរៀនទី១០៖ ការជម្នះអារម្មណ៍តានតឹង និងក្តីសៅហ្មង
ការពិភាក្សា៖ ដោះស្រាយនឹងអារម្មណ៍តានតឹង
ចូរពិភាក្សាលើប្រធានបទ អារម្មណ៍តានតឹងជាមួយនឹងមិត្តរួមថ្នាក់។
ជំហានទី ១៖ ពិភាក្សាជាក្រុមធំ អ្វីទៅជាអាម្មណ៍តានតឹង? លើកយកនូវឧទាហរណ៍ខ្លះៗលើស្ថានភាពដែលនាំឱ្យមានអារម្មណ៍តានតឹង។ សរសេរគំនិតរបស់អ្នកលើក្រដាសផ្ទាំងធំមួយសន្លឹក។
ជំហានទី ២៖ សរសេរនូវមូលហេតុទាំងឡាយដែលបណ្តាលឱ្យមានអារម្មណ៍តានតឹងលើក្រដាសផ្ទាំងធំទី២។
ជំហានទី ៣៖ សរសេរនូវគំនិតរបស់អ្នក ចំពោះវិធីសាស្រ្តក្នុងការកាត់បន្ថយនូវអារម្មណ៍តានតឹង នៅលើក្រដាសទី៣។
សំគាល់៖ នៅពេលអត្ថបទសង្ខេប អ្នកក៏អាចឃើញនូវមូលហេតុទាំងឡាយដែលនាំឱ្យមានអារម្មណ៍តានតឹង និងរបៀបនៃការកាត់បន្ថយនូវភាពតានតឹងផងដែរ។