មេរៀនទី១០៖ ការជម្នះអារម្មណ៍តានតឹង និងក្តីសៅហ្មង
ការបង្កើត៖ កម្រិតនៃអារម្មណ៍តានតឹងរបស់ខ្ញុំ
នៅក្នុងសកម្មភាពនេះ អ្នកនឹងធ្វើការឆ្លុះបញ្ចាំងពីមូលហេតុដែលនាំឱ្យមានអារម្មណ៍តានតឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកផ្ទាល់ និងវិធីដែលអ្នកប្រើក្នុងការដោះស្រាយ។ អ្នកអាចធ្វើការអនុវត្ត នៅក្នុងកុំព្យូទ័រ ឬលើក្រដាសផ្ទាំងធំក៏បាន។
ជំហានទី ១៖ ចំណាយពេលមួយសន្ទុះ គិតពីស្ថានភាព ដែលអ្នកមានអារម្មណ៍តានតឹងកាលពីសប្តាស៍កន្លងទៅ ហើយគិតអំពីវិធីដែលប្រើដើម្បីជម្នះស្ថានភាពទាំងអស់នោះ។
ជំហានទី ២៖ ចូរគូសតារាងមានប្រាំប្រឡោះជួរផ្តេក និងជួរបញ្ឈរ ដូចឧទាហរណ៍ខាងក្រោម។ នៅលើជួរដេកលើគេបង្អស់សរសេរក្នុងប្រអប់មួយៗ ដូចឧទាហរណ៍ខាងក្រោមនូវពាក្យ៖ ស្ថានការណ៍ អំពីកម្រិត នៃអារម្មណ៍តានតឹង ស្ថានភាព និងជំហានបន្ទាប់។


ជំហានទី ៣៖ ឥទ្បូវចូរបំពេញក្នុងប្រឡោះ “ស្ថានការណ៍” និង “អំពី” នូវទំនាស់ និងមូលហេតុនៃទំនាស់នោះ។
ជំហានទី ៤៖ បំពេញនូវកម្រិតនៃអារម្មណ៍តានតឹងរបស់អ្នកចំពោះស្ថានការណ៍នីមួយៗនៅក្នុងប្រឡោះទី៣៖ ទាប មធ្យម ឬខ្ពស់ និងរៀបរាប់ពីអារម្មណ៍របស់អ្នក។
ជំហានទី ៥៖ ពន្យល់ពីការបញ្ចប់ នៃស្ថានការណ៍នៅក្នុងប្រឡោះ “ស្ថានភាព”។ តើអ្នកបានដោះស្រាយទំនាស់នោះឬទេ? ឬអ្នកនៅតែបន្តមានអារម្មណ៍តានតឹងចំពោះទំនាស់នោះទៀត?
ជំហានទី ៦៖ នៅក្នុងប្រឡោះចុងក្រោយ ចូរអ្នកសរសេរនូវវិធីសាស្រ្តដែលអ្នកអាចជម្នះនូវភាពតានតឹងនោះ ហើយអនុវត្តតាម។