មេរៀនទី១០៖ ការជម្នះអារម្មណ៍តានតឹង និងក្តីសៅហ្មង

សង្ខេប

នៅ​ក្នុង​ជីវិត​របស់​យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​នូវ​អារម្មណ៍​ ជា​ច្រើន​ខុសៗ​គ្នាទៅ​តាម​ពេល​វេលា​ និង​ស្ថានការណ៍នីមួយៗ​។ វាពិត​ជាសំខាន់​នៅក្នុង​ការយល់​ពី​អារម្មណ៍​របស់​ខ្លួន​ ហើយ​រៀន​ពីរ​បៀប​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន​ទាំងទ្បាយ​ ដើម្បី​ជៀស​វាង​នូវ​ផលប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​របស់​អ្នកជាមួយ​អ្នកដទៃ​។

អារម្មណ៍តាន​តឹង​ គឺ​ជា​ប្រតិកម្ម​ផ្លូវ​កាយ​ ឬផ្លូវ​ចិត្ត​ទៅកាន់​ស្ថាន​ការណ៍​ ឬ​ហេតុ​ការណ៍លំបាក​នានា​។ វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​រាង​កាយ​ ឬ​ផ្លូវចិត្ត​របស់​មនុស្ស​។

discussion-imgG10L4

មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​តាន​តឹង​មាន​ដូចជា​៖

  • ធ្វើការ​ហួស​កម្លាំង​ ការងារ​ស្មុគ​ស្មាញ​
  • ទំនាស់​ជាមួយ​មិត្ត​ភក្តិ​ ឬ​គ្រួសារ​
  • ស្ថាន​ភាព​ជីវភាព​គ្រួសារ​ជួបការ​លំបាក​
  • ការ​បាត់បង់​មនុស្ស​ ឬ​របស់​ជាទី​ស្រឡាញ់​
  • ការ​ឱ្យ​តម្លៃ​ខ្លួន​ឯង​ទាប​
  • ជួប​អំពើ​ហិង្សា​
  • បរា​ជ័យ​
  • ការ​ខូចចិត្ត​ពី​អ្វីមួយ​។ល។

 

G11L10-Sumarry-08សញ្ញាណ​នៃ​ភាព​តាន​តឹង

  • ការ​យំ​សោក​ និង​ចង់​នៅ​ម្នាក់​ឯង​
  • ឆាប់​ខឹង​ ឬមួ​ម៉ៅ​ ឆេវ​ឆាវ​
  • មិន​អាច​ទទួល​ដំណេក​បាន​
  • មិន​អាច​បរិភោគ​បាន​ ឬបាន​តិច​
  • ការ​ព្យាយាម​ធ្វើ​អត្ត​ឃាត

វិធី​ក្នុង​ការ​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង​

  • ប្រឹក្សា​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​ទុក​ចិត្ត​ ឬបុគ្គល​ដែល​អាច​ជួយ​អ្នក​បាន​
  • ធ្វើ​លំហាត់​ប្រាណ​
  • សម្រាក​គ្រប់​គ្រាន់​
  • នៅ​ក្បែរ​បុគ្គល​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​
  • ទៅដើរ​កំសាន្ត​ ទិញ​ឥវ៉ាន់​នៅផ្សារ​ទំនើប​ មើល​រឿង​កំប្លែង​ ស្តាប់​បទ​ចម្រៀង​ និង​ការ​ច្រៀង​ ឬរាំ

ជា​និច្ច​កាល​ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ប្រឹក្សា​យោបល់​ ឬ​បុគ្គល​ដែល​អ្នក​ទុក​ចិត្ត​នៅពេល​ដែល​អ្នក​មាន​អារម្មណ៍​តាន​តឹង។