មេរៀនទី១០៖ ការជម្នះអារម្មណ៍តានតឹង និងក្តីសៅហ្មង
ការប្តេជ្ញាចិត្ត
តើអ្នកត្រៀមខ្លួនហើយ ឬនៅសម្រាប់ការប្តេជ្ញាចិត្ត?
ធ្វើការប្តេជ្ញាចិត្តដោយខ្លួនឯង។ ការប្តេជ្ញាចិត្តមួយ ជាលក្ខណៈបុគ្គល ហើយវាអាស្រ័យលើខ្លួនឯងជាអ្នកជ្រើសរើសថាតើអ្នកចង់ធ្វើការប្តេជ្ញាចិត្តដោយខ្លួនឯង ឬអត់ តើអ្នកនឹងអនុវត្តដោយរបៀបណា។ ប៉ុន្តែជាដំបូងអ្នកត្រូវតែអនុវត្តវាជាមុនសិន។ ហើយមិនត្រូវបោះបង់វាចោលនោះទេ។ ព្យាយាមម្ដងហើយម្ដងទៀត លុះត្រាណាវាក្លាយទៅជាទម្លាប់។
អ្នកអាចពិពណ៌នាអំពីការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ឬប្រើមតិយោបល់ដែលបានផ្តល់ឱ្យនៅទីនេះ៖
ខ្ញុំសន្យាថា ខ្ញុំនឹងពិភាក្សាជាមួយនឹងនរណាម្នាក់ ដែលខ្ញុំទុកចិត្ត នៅពេលមានអារម្មណ៍តានតឹង។