មេរៀនទី១៖ ការបន្តពូជ

ការពិភាក្សា៖ ក្រោកឈរ និង ធ្វើការជជែកពិភាក្សា​

G11L1-Discussion-02

សូមចាប់ផ្តើមនិយាយពីការបន្តពូជ!

ជំហានទី ១ ធ្វើការពិភាក្សាលើសំណួរដូចខាងក្រោមជាមួយនឹងក្រុមទាំងមូល

  • ការបន្តពូជមានន័យយ៉ាងដូចម្តេច?
  • អ្វីជាពាក្យសំខាន់នៅពេលដែលយើងនិយាយអំពីការបន្តពូជ?
  • ហើយពាក្យទាំងអស់នេះមានន័យយ៉ាងដូចម្តេច?
  • តើមានដំណាក់កាលខុសៗគ្នាយ៉ាងណាខ្លះនៃការបន្តពូជ?

រូបភាព៖ ដំណាក់កាលផ្សេងៗគ្នា នៃការមានផ្ទៃពោះ

Untitled

ជំហានទី ២៖ អាននូវប្រយោគហើយ​ ធ្វើការសម្រេចចិត្តសម្រាប់ប្រយោគនីមួយៗប្រសិនជាអ្នកយល់ស្រប ឬមិនយល់ស្រប។​

ព្យាយាមលើកយកអំណះអំណាងមួយចំនួន ចំពោះមូលហេតុដែលអ្នកយល់ស្រប ឬមិនយល់ស្រប

  • ការមានផ្ទៃពោះ គឺជាអ្វីដែលមានការជាប់ពាក់ព័ន្ធជាមួយនឹងស្រ្តីតែប៉ុណ្ណោះ
  • មេជីវិតឈ្មោលរបស់មនុស្សប្រុស បានកំណត់ពីភេទរបស់ទារក
  • នៅពេលដែលប្តីប្រពន្ធមួយ មិនអាចមានកូន ពួកគេគួរតែទៅពិនិត្យ ជាមួយពេទ្យជំនាញ

ជំហានទី ៣ សួរទៅកាន់មិត្តរួមថ្នាក់របស់អ្នក តើពួកគេយល់យ៉ាងណាចំពោះប្រយោគទាំងអស់នេះ និងពិភាក្សាអំពីអំណះអំណាងផ្សេងគ្នាមួយចំនួនដែលបានលើកឡើង។​

ចំណាំ៖ ចូរចងចាំថា ត្រូវគោរពឱ្យតម្លៃទៅលើគំនិតផ្សេងទៀតរបស់អ្នកដទៃ។