មេរៀនទី១៖ ការបន្តពូជ

សង្ខេប

ប្រព័ន្ធបន្តពូជរបស់បុរសនិងស្រ្តីត្រូវបានកំណត់ឡើងសម្រាប់ ផលិតមានន័យថាសម្រាប់បង្កើតកូន។

ការបន្តពូជ គឺជាសិទ្ធិសម្រាប់បុគ្គលគ្រប់ៗរូប ហើយគូស្វាមីភរិយាមានសិទ្ធិក្នុងការកំណត់ថាមានកូននៅពេលណា ហើយមានកូនប៉ុន្មាននាក់។

ស្រ្តីអាចមានលទ្ធភាពបន្តពូជបានចាប់ពីចន្លោះពេលពេញវ័យរហូតដល់អស់រដូវ។ រីឯបុរសអាចមានលទ្ធភាពបន្តពូជបានចាប់ពីពេញវ័យរហូតដល់អស់អាយុ។

កំឡុងពេលមានការរួមភេទ ដោយមិនមានសុវត្ថិភាព (​មិនបានប្រើប្រាស់ស្រោមអនាម័យ)  មេជីវិតឈ្មោលរាប់លានបានបាញ់បញ្ចូលទៅក្នុងតាមទ្វារមាសរបស់ស្រ្តី។ មេជីវិតឈ្មោលមួយបានធ្វើដំណើរទៅជួបនឹងមេជីវិតញីនៅក្នុងដៃស្បូនហើយក៏បង្កកំណើតនៅក្នុងស្បួន។ កន្លែងនេះ វាជាកន្លែងសម្រាប់បង្កើតបានជាកូននៅក្នុងរយៈពេល៩ខែ។ការបង្កបានជាកូននៅក្នុងផ្ទៃនេះហើយដែលហៅថា ការមានផ្ទៃពោះ

reproductive

អាការៈនៃការមានផ្ទៃពោះ

  • បាត់រដូវ​
  • មានអារម្មណ៍នឿយហត់
  • ញុំាច្រើន
  • ធុំអាហារ
  • សុដន់ឡើងតឹង
  • ពោះរីកកាន់តែធំ

G11L1-Summary-01

វិធីសាស្រ្តតែមួយដើម្បីឱ្យប្រាកដថាអ្នកមានផ្ទៃពោះ ដោយការធ្វើតេស្តការមានផ្ទៃពោះនៅមណ្ឌលសុខភាព។

ការថែរក្សាខ្លួនពេលមានផ្ទៃពោះ

  • ស្ត្រីត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ជាមួយនឹងវេជ្ជបណ្ឌិត
  • ត្រូវបរិភោគអាហារដែលមានជីវជាតិឱ្យបានគ្រប់គ្រាន់
  • ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់
  • ត្រូវថែរក្សាអនាម័យជាប់ជាប្រចាំ
  • មិនត្រូវជក់បារី គ្រឿងស្រវឹង ឬគ្រឿងញៀន

មូលហេតុនៃការមានផ្ទៃពោះដោយចៃដន្យ

  • មានការភ័ន្តច្រឡំទាក់ទងនឹងផ្លូវភេទ
  • បរាជ័យក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើតណាមួយ
  • ត្រូវគេចាប់រំលោភ

ការរំលូត

ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឱ្យរំលូតកូនបាននៅក្នុងត្រីមាសទី១។ វិធីសាស្ត្រនៃការរំលូតមាន២យ៉ាង គឺការប្រើប្រាស់ថ្នាំ និងការប្រើឧបករណ៍រំលូត

១. ការប្រើប្រាស់ថ្នាំ៖ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក (ហាមដាច់ខាតធ្វើការរំលូតកូនដោយខ្លួនឯង ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន)

២. ការប្រើប្រាស់ឧបករណ៍រំលូត៖ មានតែគ្រូពេទ្យជំនាញតែប៉ុណ្ណោះដែលអាចធ្វើការរំលូតនេះបាននៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬមន្ទីរពេទ្យជាតិ

ស្រីមិនគួរធ្វើការរំលូតដោយខ្លួនឯង ឬប្រើប្រាស់ថ្នាំបូរាណ។ នេះហៅថា ការរំលូតដោយគ្មានសុវត្ថិភាព ហើយវានាំឱ្យសុខភាពរបស់ស្រ្តីប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត។​