មេរៀនទី២៖​ អំពើហិង្សាផ្លូវភេទលើកុមារ

ពិភាក្សា​ – ការ​ពារ​ខ្លួន​អ្នក
Slideshow charachters CS6

ជំហាន​ទី ១៖ ពិភាក្សា​រួម​ ពី​ស្ថាន​ភាពដែល​អំពើ​ហិង្សា​កើតឡើង​ក្នុង​សហគមន៍​របស់​អ្នក​។

ឧទាហរណ៍៖ ពេល​ដែល​ដើរ​តាម​ផ្លូវ នៅ​សាលា​រៀន នៅ​ផ្ទះ​របស់​ជន​រងគ្រោះ​ ឬ​ជន​បង្ក​។

ជំហាន​ទី ២៖ ធ្វើ​ការ​ជាគូ ហើយ​អនុវត្ត​វិធី​ផ្សេងៗក្នុងការ​ដោះ​ស្រាយ​ជាមួយ​នឹង​ស្ថាន​ភាព​ទាំងនោះ​។ ជ្រើស​យក​ស្ថាន​ភាព​មួយ​ នៃ​ស្ថានភាព​ដែល​បាន​ពិភាក្សាក្នុង​ក្រុម​ មក​សំដែងជា​រឿង​​។

ជំហាន​ទី ៣៖ ម្នាក់​ដើរ​តួ​ជា​ជន​បង្ក​ ម្នាក់​ទៀត​ដើរ​តួ​ជា​ជន​រង​គ្រោះ​។ ជន​រងគ្រោះ​ត្រូវ​អនុវត្ត​វិធី​ផ្សេងៗ​គ្នា​ ក្នុងការ​ដោះ​ស្រាយ​ជាមួយ​ស្ថាន​ភាព​គ្រោះ​ថ្នាក់​នេះ​។

ជំហាន​ទី ៤៖ ឥឡូវ​នេះ​ ពិភាក្សា​ជាមួយ​ក្រុម​ទាំង​មូល​ ថា​តើ​មាន​យុទ្ធ​សាស្រ្ត​អ្វី​ខ្លះ​ ក្នុងការ​ដោះស្រាយ​ជាមួយ​នឹង​ស្ថានភាព​ទាំង​នោះ​។ សូម​ពិភាក្សា​ផង​ដែរ​ ថា​តើ​យុទ្ធ​សាស្រ្ត​ណា​ខ្លះ​មាន​សុវត្ថិ​ភាព​ជាង​។

[រូបភាព៖ និមិត្ត​សញ្ញា​ នៃការការ​ពារ​ខ្លួនអ្នក​​]

summary-G10L4

ប្រការ​គួរ​ដឹង ដើម្បី​ការពារ​ខ្លួន​អ្នក​៖

  • ជៀស​វាង​ការ​នៅ​ខាង​ក្រៅ​ម្នាក់​ឯងពេល​យប់​​ ឬ​នៅ​កន្លែង​ស្ងាត់​។
  • ប្រសិន​ជា​អ្នក​តម្រូវ​ឱ្យ​ដើរ​កាត់​កន្លែង​ស្ងាត់​ អ្នក​ត្រូវ​តែ​មាន​នរណា​ម្នាក់​ទៅ​ជាមួយ​អ្នក​ ហើយ​អ្នក​គួរ​តែ​ដើរ​ដោយ​ប្រុង​ប្រយ័ត្ន​ និងដើរ​ឱ្យ​​លឿន​។
  • កុំព្រម​​ចេញ​ទៅ​ក្រៅ​​ជាមួយ​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​ច្បាស់ ឬ​មនុស្ស​ដែល​​អ្នក​​សង្ស័យ​។ ប្រសិន​បើ​អ្នក​ព្រម​ សុំ​ឱ្យ​អ្នក​ផ្សេង​ទៅ​ជាមួយ​អ្នក​ដែរ​–ឬ​ទូរស័ព្ទ​ប្រាប់​នរណា​ម្នាក់​ពី​ឈ្មោះ​ នៃ​បុគ្គលម្នាក់​នោះ​ និង​ទី​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ​។ រឿង​អាក្រក់​ជាច្រើន​អាច​កើត​ឡើង​នៅ​កន្លែង​ស្ងាត់​។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​នឹង​មាន​រឿង​ហេតុ​​កើត​លើ​អ្នក ត្រូវ​ទូរស័ព្ទទៅ​​នរណា​ម្នាក់​​ភ្លាម​ (ប្រសិន​ជា​អាច) ហើយ​ប្រាប់​​ពី​​ទី​តាំង​នោះ​ឱ្យ​បាន​ច្បាស់​។
  • កុំ​ដើ​រ​មក​ផ្ទះ​តែ​ឯង​ពេល​យប់​។
  • កុំ​ទៅ​លេង​ផ្ទះ​អ្នក​ណា​ឱ្យ​សោះ​ ប្រសិន​ជា​អ្នក​មិន​ដឹង​ច្បាស់​ថា​មាន​អ្នក​ណា​ខ្លះ​នៅ​ទី​នោះ​។
  • ប្រសិន​ជា​អ្នក​សង្ស័យ​ពី​គោល​បំណងរបស់​អ្នក​ណា​ម្នាក់​មក​លើ​អ្នក​ ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​អ្នក​នោះ​។
  • ប្រសិន​ជា​នរណា​ម្នាក់​កំពុង​រំលោភ​បំពាន​អ្នក​ ត្រូវ​ទៅ​រក​មនុស្សជំទង់​​​ដែលគួ​រ​​ទុក​ចិត្ត​ឱ្យ​ជួយ​។
  • ​ប្រសិន​ជា​ករណី​រំលោភ​ឧស្សាហ៍​កើត​ឡើង​ក្នុង​តំបន់​របស់​អ្នក​ ដាក់​តាម​ខ្លួន​នូវ​ដីខ្សាច់ និង​ម្សៅ​ម្រេច​ ដើម្បី​ទុក​ជះ​ចូល​ភ្នែកអ្នក​វាយ​ប្រហារ​អ្នក​។
  • ប្រសិន​ជា​អ្នក​ត្រូវ​បាន​គេ​វាយ​ប្រហារ​ ត្រូវស្រែក​ឱ្យ​ខ្លាំង​ៗ និង​បន្តស្រែក​រហូត​។
  • ប្រើ​ម្រាម​ដៃ និង​ក្រចក​ដៃ​។ ចាក់ ​​ភ្នែក​ជន​បង្កឱ្យ​ខ្លាំង​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ កុំ​បារម្ភ​ខ្លាច​ក្រែង​ថា​ជន​បង្ក​នោះ​ឈឺ! ជន​នោះ​មាន​បំណង​ធ្វើ​បាប​អ្នក​!​​
  • ប្រើ​ជង្គង់​របស់​អ្នក​បុក​ឱ្យ​ខ្លាំង​ចំ​កន្លែង​ពិសេស​របស់​ជន​បង្ក។ ប្រសិន​ជាអ្នក​បុកជង្គង់​​បាន​ខ្លាំងល្មម​ដែរ​ នោះ​ជនបង្ក​នឹង​ឈឺ​ចុក​ចាប់​ខ្លាំង​ ធ្វើ​ឱ្យ​ជន​នោះ​ឈឺ​លើស​មួយ​កម្រិត​ទៀត​។
  • ប្រសិន​ជា​ជន​បង្ក​នៅ​ពី​លើ​អ្នក សង្កត់​អ្នក​ ដោយ​មុខ​របស់​អ្នក​ខ្ទប់ទៅ​នឹង​​ដី​ ប្រើ​កែង​ជើង​របស់​អ្នក​ ទាត់​ឱ្យ​ចំ​ឆ្អឹង​​ខ្នង​ផ្នែក​ខាង​ក្រោម ដែល​ស្ថិត​នៅ​ពី​លើ​គូទ។
  • ប្រសិន​ជា​អ្នក​មាន​កម្លាំង​ខ្សោយ​ជាង​ជន​បង្ក ត្រូវ​សម្ងំ ហើយ​ព្យាយាម​បញ្ឆោត​ឱ្យ​ជន​បង្ក​ធ្វេស​ប្រហេស​។ បន្ទាប់មក​ចាក់​ភ្នែក ឬ​បុក​ជង្គង់​ឱ្យ​ចំ​គ្រលៀន​។​​
  • រត់​ទៅ​ផ្ទះ​ដែល​នៅ​ជិតៗនោះ​ ខណៈដែល​ជន​បង្ក​ផ្អាក​សកម្ម​ភាព​ដោយសារ​ការ​ឈឺចាប់​។