មេរៀនទី២៖​ អំពើហិង្សាផ្លូវភេទលើកុមារ

ការ​បង្កើត​៖ គូរ​រូប​ភាព​ជា​សាច់រឿង​

Slideshow charachters CS6

ជំហាន​ទី ១៖ បង្កើត​ក្រុម​ដែល​មាន​មនុស្ស​បី​នាក់​

ជំហានទី ២៖ ក្នុង​ក្រុម​នីមួយ​ៗ អ្នក​ត្រូវ​គូរ​រូបភាព​បី​ ដែល​ប្រាប់​ពី​សាច់​រឿង​មួយ៖ មួយ​សម្រាប់​អំពើ​ហិង្សា​ផ្លូវ​ចិត្ត មួយ​សម្រាប់​ផ្លូវ​កាយ និង​មួយ​ទៀត​សម្រាប់​ផ្លូវ​ភេទ​។ អ្នក​អាច​ចែក​រូប​គ្នា​គូរក្នុង​​​ក្រុម​របស់​អ្នក​ ដើម្បី​ឱ្យ​ងាយ​ស្រួល​។

ជំហានទី ៣៖ ក្នុង​រូប​នីមួយៗ ​គួរ​បញ្ជាក់ឱ្យ​ច្បាស់​ថាអ្នក​ណា​ជា​អ្នក​រំលោភ​បំពាន​ ឬ​ជន​បង្ក។ អាច​មាន​ជនបង្ក​ច្រើន​ជាងម្នាក់​ក្នុង​រូប​នីមួយ​ៗ។

[រូប​ជន​បង្ក​]

Khmer Keyboard Layout.lnk

ជំហាន​ទី ៤៖ ពេល​​អ្នកគូរ​ចប់​ហើយ​ ដាក់​រូបភាព​របស់​អ្នក​ជាប់​បន្ត​គ្នា​។ ពិភាក្សា​ក្នុង​ក្រុម ថា​តើ​នរណា​ជា​ជន​បង្ក ឬ​អ្នក​រំលោភ​បំពាន​ក្នុង​រឿង​នីមួយ​ៗ ​អំពី​អំពើ​ហិង្សា​ផ្លូវ​កាយ​ ផ្លូវ​ចិត្ត​ និង​ផ្លូវ​ភេទ​។ តើ​អ្នក​រំលោភ​បំពាន​ទាំង​អស់​នោះ​ជា​ជន​សង្ស័យ​ដដែល​ៗ ឬ​មិន​មែន​?

មិន​មែន​មាន​តែ​ជន​ប្លែកមុខ​ទេ​ ដែល​ជា​អ្នក​រំលោភ​បំពាន​។ ជន​បង្ក​ នៃ​អំពើ​ហិង្សា​អាច​ជា​ អ្នក​ជិត​ខាង​ មិត្ត​ភក្តិ សមាជិក​គ្រួសារ ម្តាយ ឬ​ឪពុក សមាជិក​សហគមន៍ និង​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​។