មេរៀនទី៨៖  ជំងឺកាមរោគ

ការ​ពិភា​ក្សា៖ សរសេរ​រឿង​ផ្ទាល់​ខ្លួន​របស់​អ្នក​

ជំ​ហាន​ទី ១​៖ ចាប់​គូ​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​

ជំ​ហាន​ទី ២​៖ ពិ​ភាក្សា​ជាមួយ​​មិត្ត​រួមថ្នាក់​ តើ​មនុស្សអាច​ឆ្លង​ជំងឺ​កាម​រោគ​ដោយ​របៀប​ណា?​

ជំ​ហាន​ទី ៣​៖ សរ​សេរ​រឿង​ រួមគ្នា​មួយ​ និយាយ​ពី​បុរស ​និង​ស្រ្តី​ម្នាក់​ដែលបាន​ឆ្លង​ជំងឺ​កាមរោគ​។ ចូរ​គិត​ពីសំណួរ​ដូច​ខាង​ក្រោម​៖ រៀបរាប់​ពី​មនុស្ស​ម្នាក់​ដែលបាន​ឆ្លង​ជំងឺ​កាម​រោគ​

  • តើ​នាង​ ឬ​គាត់​ឆ្លង​ជំងឺ​កាម​រោគ​ដោយ​របៀប​ណា?​
  • តើ​នាង​ ឬ​គាត់​បាន​ដឹង​ពី​ជំងឺ​កាម​រោគ​ពីមុន​ដែរ​ឬទេ​?
  • តើ​នាង​ ឬ​គាត់​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?​​

 

ជំ​ហាន​ទី ៤​៖ ចូរ​ទៅ​អង្គុយ​ជុំ​គ្នា ជា​គូ​ជាមួយ​នឹង​សិស្ស​ដទៃ​ទៀត​ហើយ​អាន​រឿង​ដែល​អ្នកបាន​សរ​សេរ​ ទៅកាន់​ដៃគូ​ផ្សេង​ទៀត​ឱ្យបាន​ខ្លាំង​។

ជំ​ហាន​ទី ៥​៖ សម្រាប់​គូ​ ដែល​បានស្តាប់​រឿង​ អាច​​ផ្តល់​ជា​យោបល់​ខ្លះ​ដល់​បុរស​ ឬ​​ស្រ្តី​ ពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​នាពេល​បន្ទាប់​ទៀត​។

ជំ​ហាន​ទី ៦​៖ ធ្វើការ​ផ្លាស់​ប្តូរ​តួនាទី​គ្នា​ នៅពេលដែល​អ្នក​បាន​អនុវត្ត​រួចរាល់​ហើយ​។ ដោយ​ឡែក​ក្រុម​ផ្សេង​អាច​បង្ហាញ​នូវ​សាច់​រឿង​បន្ត​ ហើយ​គូ​ផ្សេង​អាច​ផ្តល់​ជា​យោបល់​ចូលរួម​។