ការបង្កើត៖ សៀវភៅណែនាំពីជំងឺកាមរោគ
ជំហានទី ១៖ បង្កើតជាក្រុមដែលមានសមាជិកពី ៤ ឬ ៥នាក់
ជំហានទី ២៖ អ្នកទាំងអស់គ្នា នឹងបង្កើតជាសៀវភៅណែនាំមួយ សម្រាប់មិត្តភក្តិរបស់អ្នកពីរបៀបនៃការបង្ការជំងឺកាមរោគ និងទីកន្លែងត្រូវទៅទទួលការព្យាបាល។
ជំហានទី ៣៖ ជាមួយនឹងក្រុមរបស់អ្នក។ ចូរគិតពីសារដ៏សំខាន់ ដែលអ្នកចង់ដាក់បញ្ចូលទៅក្នុងសៀវភៅណែនាំនេះ។ វាអាចជាវិធីសាស្រ្តដ៏ប្រសើរ ក្នុងការបង្ការខ្លួនអ្នក ពីជំងឺកាមរោគ។ របៀបនៃការស្វែងរកប្រព័ន្ធ ឬសារសំខាន់នៃការធ្វើតេស្ត។
ជំហានទី ៤៖ យកក្រដាសផ្ទាំងធំចំនួន៤ផ្ទាំង ហើយសរសេពីចំណងជើងនៃផ្នែកខាងលើនៃក្រដាស។ ឧទាហរណ៍ ក្រដាសផ្ទាំងធំទី១ សរសេរពី ការបង្ការជំងឺកាមរោគ ក្រដាសផ្ទាំងធំទី២សរសេរ ពីអ្វីដែលមិនមានសុវត្ថិភាព ជាដើម។
ជំហានទី ៥៖ សរសេរយោបល់របស់អ្នក នៅលើក្រដាសផ្ទាំងធំមួយ ហើយប្រសិនជាអាច ចូរធ្វើឱ្យមានពណ៌ចំរុះទៅតាមការច្នៃប្រឌិតរបស់អ្នក។
ជំហានទី ៦៖ បង្ហាញសៀវភៅណែនាំរបស់អ្នក ទៅកាន់មនុស្សនៅក្នុងថ្នាក់ជាមួយ។ ធ្វើការចែករំលែកសៀវភៅនេះជាមួយនឹងមិត្តភក្តិដែលនៅក្នុងថ្នាក់រៀនជាមួយ។