​មេរៀន​ទី​១ ៖ សិទ្ធិសុខភាពបន្តពូជ និងផ្លូវភេទ

ការ​ពិភា​ក្សា​៖ សិទ្ធិ​សុខ​ភាព​បន្ត​ពូជ​ និង​ផ្លូវភេទ​ នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​

ជំ​ហាន​ទី ១​៖  បង្កើត​ជាក្រុម​មាន​គ្នា​៤ ឬ​ ៥​ នាក់​

ជំ​ហាន​ទី ២​៖  ធ្វើ​ការ​ជ្រើស​រើស​នៅក្នុង​ក្រុម​របស់​អ្នក​ នូវ​សិទ្ធិ​មួយ​ នៃ​សិទ្ធិ​សុខ​ភាព​បន្ត​ពូជ​ និង​សុខ​ភាព​ផ្លូវ​ភេទ​ ដូច​មាន​ខាង​ក្រោម​៖

  • សិទ្ធិ​ចំពោះ​សមភាព​ និង​រួច​ចាក​ផុត​ពី​រាល់​ទម្រង់​នៃ​ការ​រើស​អើង​នានា​
  • សិទ្ធិ​មាន​សេរី​ភាព​ សន្តិ​សុខ​នៃ​បុគ្គល​ភាព​
  • សិទ្ធិ​នៃការ​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព ​និង​ការការពារ​សុខភាព​

  • សិទ្ធិ​សម្រេច​ថាតើ​ត្រូវមាន​ ឬ​មិន​ត្រូវ​មាន​កូន​តាម​វិធី​ណា ​និង​នៅ​ពេល​ណា
  • សិទ្ធិ​ជ្រើស​រើស​ថា​ តើ​ត្រូវ​ ឬ​មិន​ត្រូវ​រៀប​ការ​ និង​មាន​ផែន​ការ​គ្រួសារ​
  • សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ និង​ការ​អប់រំ​

ជំ​ហាន​ទី ៣​៖  ពិ​ភា​ក្សានៅ​ក្នុង​ក្រុម​ ថា​តើ​សិទ្ធិ​សុខភាព​បន្ត​ពូជ​ និង​សុខ​ភាព​ផ្លូវ​ភេទ​ដើរ​តួ ​ឬ អាច​ដើរ​តួ​នាទី​អ្វី​នៅក្នុង​ជីវិត​របស់​អ្នក​។

ជំ​ហាន​ទី ៤​៖  អនុវត្ត​ការ​សំដែង​រឿង​ខ្លី​មួយ​បង្ហាញ​ពី​សារ​សំខាន់​នៃ​សិទ្ធិ​នៅក្នុង​ជីវិត​រស់នៅរបស់​យុវវ័យ​។

ជំ​ហាន​ទី ៥​៖  បង្ហាញ​ការ​សំដែង​រឿង​នៅចុង​បញ្ចប់​ម៉ោង​សិក្សា​ប្រសិន​ជា​អ្នក​ចង់​។