​មេរៀន​ទី​១ ៖ សិទ្ធិសុខភាពបន្តពូជ និងផ្លូវភេទ

ការបង្កើត​៖ ពាក់​ខ្សែ​ដៃ​សិទ្ធិ​

ជំ​ហាន​ទី ១​៖  គិត​ជា​បុគ្គល​ ពី​សិទ្ធិ​សុខភាព​បន្តពូជ​ និង​សុខភាព​ផ្លូវភេទ​ ១ ​ឬ ​២​ ដែល​អ្នក​យល់​ថា​វា​មាន​សារ​សំខាន់​បំផុត​ក្នុងការ​ការពារ​ខ្លួន​អ្នក​។

ជំ​ហាន​ទី ២​៖  ចូរ​សរសេរ​ ហេតុ​អ្វី​បាន​ជា​សិទ្ធិ​ទាំងអស់​នោះ​មាន​សារ​សំខាន់​ចំពោះ​អ្នក​។​

ជំ​ហាន​ទី ៣​៖  កាត់​ក្រដាស​ធ្វើ​ជា​កង​ដៃ​សិទ្ធិ​របស់​អ្នក​។ ត្រូវ​ប្រាកដ​ថាអ្នក​មាន​ កាវ​បិទ​ ឬ​សំភារៈ​ផ្សេង​ទៀត​

 

ជំ​ហាន​ទី ៤​៖  សរ​សេរ​នូវ​សារ​ អំពី​ការ​ការពារ​សិទ្ធិ​សុខភាព​បន្តពូជ​ និង​ផ្លូវភេទ​របស់​អ្នកនៅ​លើ​ក្រដាស​ដែល​បាន​កាត់​។ ប្រសិន​អាច​ អ្នកអាច​ប្រើប្រាស់​ពណ៌ចំរុះ​ និង​គូរ​គំនូរ​លើ​កងដៃ​របស់​អ្នក​ឱ្យកាន់​តែមាន​ភាពទាក់​ទាញ​។

ជំ​ហាន​ទី ៥​៖  ពាក់​កងដៃ​របស់​អ្នក ​ជាមួយ​នឹង​មោទន​ភាព​ ដែល​អ្នក​ដទៃ​ទៀត​នឹង​គោរព​ដល់​សិទ្ធិ​របស់​អ្នក​។ អ្នក​អាច​ធ្វើកាន់​តែច្រើន​ តាម​តែ​អ្នកចង់ធ្វើ ​និង​ទុក​ផ្តល់​ជា​កាដូសម្រាប់​មិត្តភក្តិ​របស់​អ្នក​ផង​ដែរ​។