​មេរៀន​ទី​១ ៖ សិទ្ធិសុខភាពបន្តពូជ និងផ្លូវភេទ

សង្ខេប​៖

តើ​អ្នក​បាន​រៀន​សូត្រ​អ្វី​ខ្លះ​ពីមេរៀន​នេះ​?

សិទ្ធិ​សុខ​ភាព​បន្ត​ពូជ​ និង​សុខ​ភាព​ផ្លូវភេទ​ ជា​សិទ្ធិ​ដែល​អនុញ្ញាតឱ្យ​មនុស្ស​ទាំង​អស់​ធ្វើការ​សម្រេច​ចិត្ត​ ចូលរួម​ដោយ​ពេញ​លេញ​ ទាក់ទង​នឹង​ផ្លូវភេទ​ ការទំនាក់​ទំនង​ ផែន​ការ​គ្រួសារ​ ឬ​ រូបរាង​កាយ​របស់​ពួកគេ​។ យល់ដឹង​ពីសិទ្ធិ​របស់​អ្នកពិត​ជា​សំខាន់​ ដែល​ធ្វើ​ឱ្យ​អ្នក មាន​សុខភាព​បន្តពូជ​ និង​សុខ​ភាព​ផ្លូវ​ភេទ​ល្អ។

សិទ្ធិ​សុខ​ភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវ​ភេទ​ វា​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​បាន​ព័ត៌​មាន​ត្រឹមត្រូវ​ និង​សេវា​មាន​គុណ​ភាព ដែល​មាន​ឥទ្ធិពល​ជាវិជ្ជមាន​ចំពោះ​សុខភាព​ផ្លូវភេទ​របស់​អ្នក​ និង​ជីវិត​នាពេល​អនាគត​។

 

ពិនិត្យ​មើល​លើ​សិទ្ធិ​មួយ​ចំនួន​ នៃ​សិទ្ធិ​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវភេទ​របស់​អ្នក​

  • សិទ្ធិ​ចំពោះ​សមភាព​ និង​រួច​ចាក​ផុត​ពីរាល់​ទម្រង់​នៃ​ការ​រើស​អើង​នានា​
  • សិទ្ធិ​មាន​សេរីភាព​ សន្តិសុខ​នៃ​បុគ្គល​ភាព​
  • សិទ្ធិ​នៃ​ទទួល​បាន​ការថែទាំ​សុខភាព​ និង​ការការ​ពារ​សុខភាព​
  • សិទ្ធិ​សម្រេច​ថា​តើ​ត្រូវមាន​ ឬ​មិនត្រូវ​មាន​កូន​តាម​វិធី​ណា ​និង​នៅ​ពេលណា​
  • សិទ្ធិ​ជ្រើស​រើស​ថា​ តើ​ត្រូវ​ ឬ​មិន​ត្រូវ​រៀបការ​ និង​មាន​ផែនការ​គ្រួសារ​
  • សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ និង​ការ​អប់រំ​

សិទ្ធិ​សុខ​ភាព​បន្ត​ពូជ​ និង​ផ្លូវ​ភេទ​គឺជា​សិទ្ធិ​មនុស្ស​។ សិទ្ធិ​មនុស្ស​ជា​សិទ្ធិ​ដែល​បាន​កើត​មក​ជាមួយ​មនុស្ស​គ្រប់រូប​នៅលើ​ផែនដី​នេះ​ ឧទាហរណ៍​៖ សិទ្ធិ​ទទួល​បាន​ការអប់រំ​, សិទ្ធិ​ទទួលបាន​ការផ្តល់​សេវា​សុខភាព​ ឬ​សិទ្ធិ​ក្នុងការជ្រើស​រើសដៃគូ​/ គូស្រករ ជាដើម​។