មេរៀន​ទី​ ១៖ អំពើ​ហិង្សា​លើ​កុមារ

ពិភាក្សា​​ – ក្រោក​ឈរ​ប្រឆាំង​នឹង​អំពើ​ហិង្សា

Slideshow charachters CS6

ជំហាន​ទី ១៖ ពិភាក្សា​សំនួរ​ខាង​ក្រោម​ជាមួយ​ក្រុម​ទាំង​មូល​៖

  • តើ​អ្វី​ទៅ​ជា​អំពើ​ហិង្សា​លើ​កុមារ​?
  • តើ​អ្វី​ខ្លះ​ជា​ទម្រង់ នៃ​អំពើ​ហិង្សា​លើ​កុមារ​?

ជំហាន​ទី ២៖ អាន​រឿង​ទាំង​ពីរ​ខាង​ក្រោម​៖

ម៉ាលី​
discussion-imgG10L4

ម៉ា​លី​មាន​អាយុ ១៧ ឆ្នាំ​ ​មក​ពី​គ្រួ​សារ​ក្រី​ក្រ​។ នាង​ជួយ​ម្តាយ​របស់​នាង​​ធ្វើ​កិច្ច​ការ​ផ្ទះ​ ហើយ​នាង​ជួយ​មើល​ថែ​ប្អូន​ប្រុស​ស្រី​របស់​នាង​។ ជួន​កាល​ ម្តាយ​របស់​នាង​អាក់​អន់​ចិត្ត​នឹង​នាង​ ហើយ​​គំហក​​ដាក់​នាង​។ គាត់​ធ្វើ​ឱ្យ​ម៉ា​លី​មាន​អារម្ម​ណ៍​សោក​សៅ​ខ្លាំង​ ដោយ​សារ​គាត់​ប្រាប់​នាង​ថា​ នាង​គ្មាន​តម្លៃ​អ្វី​ទេ​ ហើយ​នាង​នឹង​គ្មាន​អ្នក​ណា​ស្រឡាញ់​ឡើយ​។

បូណា​

pic-extra1-discussion

បូណា​ជា​ក្មេង​ប្រុស​ដែល​មាន​អាយុ​ ១៣ ឆ្នាំ​។ គាត់​ធ្លាប់​ចូល​ចិត្ត​ទៅ​សាលា​រៀន​ណាស់​ ពីព្រោះ​គាត់​ចូលចិត្ត​រៀន​អ្វី​ថ្មី​ៗ។ ប៉ុន្តែ​ ពីរ​បី​សប្តាហ៍​ចុង​ក្រោយ​នេះ​ គាត់​មិន​ចូល​ចិត្ត​ទៅ​សាលា​រៀន​ទៀត​ទេ​។ គ្រូ​បង្រៀន​របស់​គាត់​បាន​ដាក់​ទណ្ឌកម្ម​​លើ​រាង​កាយ​របស់​បូណា​ រាល់​ពេល​ដែល​គាត់​ឆ្លើយ​សំនួរ​ខុស​។ គ្រូ​បង្រៀន​វាយ​បូណា​នឹង​រំពាត់​ រាល់​ពេល​ឆ្លើយ​សំនួរ​ខុស​ ប៉ុន្តែ​ពេល​ខ្លះ​ វាយ​ដោយ​គ្មាន​ហេតុផល​អ្វី​សោះ​។

ជំហាន​ទី ៣៖ បង្កើតក្រុមដែលមានសមាជិក ៤ទៅ៥នាក់​ ហើយ​ពិភាក្សា​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​ក្រុម​៖

  • តើ​ប្រភេទ នៃ​អំពើ​ហិង្សា​អ្វី​ត្រូវ​បាន​គេ​ប្រើ​ក្នុង​រឿង​ទាំង​ពីរ​?
  • តើ​អ្នក​ណា​ជា​អ្នក​រំលោភ​បំពាន​ ឬ​ជន​បង្ក​ នៃ​អំពើ​ហិង្សា​?

ជំហាន​ទី​ ៤៖ ប្រសិន​ជា​អ្នក​ដឹង​ថា​អ្នក​ណា​ម្នាក់​ជា​ជន​រង​គ្រោះ​ នៃ​ការ​ព្រងើយ​កន្តើយ​ យាយី​ អំពើ​ហិង្សា​ផ្លូវ​ចិត្ត​ ផ្លូវ​កាយ​ និង​ផ្លូវ​ភេទ និង​ការ​ដាក់​ទណ្ឌ​កម្ម​លើ​រូប​រាង​កាយ​ តើ​អ្នក​អាច​ជួយ​ជន​នោះ​ដោយ​របៀប​ណា​? សូម​ឆ្លុះ​បញ្ចាំង​រៀងៗខ្លួន​​អំពី​វិធីដែល​អ្នក​អាច​ជួយ​ ម៉ាលី ឬ​បូណា​ ហើយ​បន្ទាប់​មក​ចែក​រំលែក​ចម្លើយ​របស់​អ្នក​ជាមួយ​នឹង​ក្រុម​ទាំង​មូល​។

ពិភាក្សា​ក្នុង​ក្រុម​ទាំង​មូល​អំពី​វិធាន​ការ​ដែល​មនុស្ស​វ័យ​ក្មេងដូច​ជា​អ្នក ​អាច​ធ្វើ​បាន​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។