មេរៀន​ទី​ ១៖ អំពើ​ហិង្សា​លើ​កុមារ

បង្កើត​​ – អ្នក​ជា​កំពូល​វីរៈបុរស

Extra1-Creation-03

 

ជំហាន​ទី ១៖ គិត​រៀង​ៗ​ខ្លួន​អំពី​រឿង​ដែល​អ្នក​ធ្លាប់​បាន​ឮ ​ទាក់​ទង​នឹង​កុមារ​ដែល​ត្រូវ​បាន​គេ​រំលោភ​​បំពាន​ក្នុង​សហគមន៍​របស់​អ្នក​។

ជំហាន​ទី ២៖ សរសេរ​វិធី​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ ៥។ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​? តើ​អ្នក​អាច​ស្វែង​រក​ជំនួយ​កន្លែង​ណា​បាន​ ដើម្បី​ធ្វើ​វា​? ចែក​រំលែក​វិធី​ទាំង​អស់​នេះ​ជាមួយ​ក្រុម​ទាំង​មូល​។

ឧទាហរណ៍៖ ទៅ​ជជែក​ជាមួយ​មនុស្ស​ជំទង់​ដែល​អ្នក​ទុក​ចិត្ត​ ទៅ​រក​ប៉ូលីស​ អ្នក​ពិគ្រោះ​យោបល់ ​មណ្ឌល​សុខ​ភាព​…

ជំហានទី ៣៖ ជ្រើសរើសវិធីមួយ​ ដែល​អ្នក​អាច​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ និង​ដាក់​វាក្នុង​ផ្ទាំង​រូប​ភាព​ពណ៌​មួយ​។ ផ្ទាំង​រូប​ភាព​នេះ​ត្រូវ​តែ​បញ្ជាក់​ថា​ ខ្លួន​អ្នកផ្ទាល់​​ពិត​ជា​កំពូល​វីរៈបុរស​មែន​ ហើយ​អ្នក​អាច​ក្រោក​ឈរ​ឡើង ឬ​និយាយ​ដោយ​បើក​ចំហ​ប្រឆាំង​នឹង​អំពើ​ហិង្សា​។ ធ្វើ​ជា​គំរូ​ល្អ​ទៅ​កាន់​អ្នក​ដ៏ទៃ​!