មេរៀន​ទី​ ១៖ អំពើ​ហិង្សា​លើ​កុមារ

សង្ខេប​

Extra1-summary

កុមារ​​ដែល​ជា​ជន​រង​គ្រោះ​ នៃ​អំពើ​ហិង្សា​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ស្ថាន​ភាព​​របស់​ពួក​គេទេ​។ កុមារ​ដែល​ជា​ជន​រង​គ្រោះ​ នៃ​អំពើ​ហិង្សា​គួរ​តែ​ស្វែង​រក​ជំនួយ​ និង​ដំបូន្មាន​ពី​មនុស្ស​ជំទង់​ដែលគេទុក​ចិត្ត​ អង្គ​ការ​ជំនួយ​ផ្នែក​ច្បាប់ និង​វេជ្ជ​សាស្រ្ត​។ ប៉ុន្តែ​ អ្នក​ក៏​អាច​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​បាន​ដែរ​ ដោយ​គ្រាន់​តែ​និយាយ​ដោយ​បើក​ចំហ​។

 

ទម្រង់​ទូទៅ នៃ​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​មាន​៖

  • អំពើ​ហិង្សា​ផ្លូវ​ភេទ​ដែល​រួម​មាន​ការ​រំលោភ​បំពាន​ និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​។
  • អំពើ​ហិង្សា​ផ្លូវ​កាយ​ដែល​ជា​ការ​ប្រើ​កម្លាំង​កាយ​ ដើម្បី​បង្ក​គ្រោះ​ថ្នាក់ ឬ​ការ​ឈឺ​ចាប់​ដល់​កុមារ​
  • អំពើ​ហិង្សា​ផ្លូវ​ចិត្ត ​ជា​គំរូ ឬ​ឧបទ្ទវហេតុ​ នៃ​ការ​ប្រព្រឹត្ត​ជា​ពាក្យ​សំដី​ដែល​មិន​សម​គួរ ឬ​មិន​ជួយ​ជ្រោម​ជ្រែង​ដល់​កុមារ​។​
  • ការយា​យី ជា​ការ​ធ្វើ​ឱ្យ​កុមារ​ដ៏ទៃ​ទៀត​មាន​អារម្មណ៍​មិន​ល្អ ឬ​ការ​វាយ​ប្រហារ​លើ​ពួក​គេ​។
  • ការ​ព្រងើយ​កន្តើយ​ ដោយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ មិន​ផ្តល់​សម្ភារៈដែល​កុមារ​ត្រូវ​ការ​ សម្រាប់សុវត្ថិ​ភាព​ និង​សុខភាព​។

កុមារ​អាច​រង​ការ​ឈឺ​ចាប់​ពី​ផល​ប៉ះពាល់​​ជា​ច្រើន​ដោយ​សារ​អំពើ​ហិង្សា​ដូច​ជា​ បាក់​ទឹក​ចិត្ត​ មាន​គំនិត​ចង់​សម្លាប់​ខ្លួន​ ផឹក​ស្រា និង​ជក់​បារី​ច្រើន​ហួស​កម្រិត​ មាន​ការ​ឱ្យ​តម្លៃ​ខ្លួន​ឯង​ទាប និង​មាន​ការ​សិក្សា​ខ្សោយ​។​