មេរៀន​ទី​ ១៖ អំពើ​ហិង្សា​លើ​កុមារ

ប្តេជ្ញា

Extra1-pladge-03-03តើអ្នកត្រៀមរួចរាល់ ដើម្បីប្តេជ្ញាហើយ ឬនៅ?

ធ្វើ​ការ​ប្តេជ្ញា​ ដើម្បី​ឱ្យ​ខ្លួន​ឯង​មុត​មាំ និង​ក្លាយ​ជា​គំរូ​សម្រាប់​អ្នក​ដ៏ទៃ! ការ​ប្តេជ្ញា​ចិត្ត​ជា​រឿង​ផ្ទាល់​ខ្លួន​ ហើយ​វា​ស្ថិត​នៅ​លើ​អ្នក​ក្នុង​ការ​ជ្រើស​រើស​ថា​តើ​អ្នក​ចង់​ប្តេជ្ញាដោយ​ខ្លួន​ឯង​ ឬ​ក៏​អត់​ ហើយ​អ្នក​ចង់​ធ្វើ​​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ដូចម្ត៉េច​។ ប៉ុន្តែ​ជា​ដំបូង​ អ្នក​ត្រូវ​តែ​អនុវត្ត​! កុំ​បោះ​បង់​ចោល! ព្យាយាម​រហូត​ទាល់​តែ​វា​ក្លាយ​ជា​រឿង​ធម្ម​តា​។

អ្នក​អាច​រៀបរាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​ផ្ទាល់ ឬ​ក៏​ប្រើ​ឧទាហរណ៍​ដែល​មាន​ស្រាប់​នៅ​ទី​នេះ​៖
– ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ក្រោកឈរ​ ដើម្បី​កុមារ​ដែល​ធ្លាប់​រងគ្រោះ ឬ​កំពុង​តែ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​។
– ខ្ញុំ​ប្តេជ្ញា​ថា​នឹង​ក្រោក​ឈរ​ ប្រឆាំង​នឹង​អំពើ​ហិង្សា​ ហើយ​គាំទ្រ​ជន​រង​គ្រោះ​ដោយសារ​អំពើ​ហិង្សា​។
– ខ្ញុំ​ប្តេជ្ញា​ថា​នឹង​និយាយ​ដោយ​បើក​ចំហ។