មេរៀនទី ៣៖ ការពន្យារកំណើត
ការពិភាក្សា៖ ការចរចានៃការប្រើប្រាស់មធ្យោបាយពន្យារកំណើត
ជំហានទី ១៖ ចាប់គូជាមួយនឹងមិត្តរួមថ្នាក់
ជំហានទី ២៖ ពិភាក្សាជាមួយនឹងមិត្តរួមថ្នាក់របស់អ្នក ហេតុអ្វីវាមានសារសំខាន់ នៃការចរចាអំពីមធ្យោបាយពន្យារកំណើតជាមួយនឹងដៃគូ?
ជំហានទី ៣៖ គិតអំពីការចរចា និងយុទ្ធសាស្រ្តទំនាក់ទំនងមួយចំនួន ជាមួយនឹងមិត្តរួមថ្នាក់របស់អ្នកអំពីការប្រើប្រាស់មធ្យោបាយពន្យារកំណើត។
ជំហានទី ៤៖ រៀបចំការសំដែងរឿងខ្លីមួយ ជាមួយនឹងមិត្តរួមថ្នាក់ ដោយបង្ហាញថាហេតុអ្វីវាមានសារសំខាន់នៃការចរចា ពីការប្រើប្រាស់មធ្យោបាយពន្យារកំណើត និងវីធីដ៏ល្អបំផុតនៃការអនុវត្ត។
ជំហានទី ៥៖ ប្រសិនជាអ្នកចង់ អ្នកអាចរៀបចំការសំដែងរឿងខ្លីជាក្រុម។ អ្នកផ្សេងទៀតអាចពិភាក្សាពីយុទ្ធសាស្រ្តនៃការចរចា និងការទំនាក់ទំនងតាមរយៈការសំដែងរឿង ប្រសិនជាពួកគេ គិតថានេះជាវិធីសាស្រ្តដ៏ល្អ។