មេរៀនទី ៣៖ ការពន្យារកំណើត

ការបង្កើត​៖ តើ​គួរ​ទទួល​ខុស​ត្រូវ​យ៉ាង​ដូច​ម្តេច​?

ជំ​ហាន​ទី ១​៖ បង្កើត​ជា​ក្រុម​មាន​គ្នា​៤ ទៅ ៥​នាក់​ ហើយ​ជ្រើស​រើស​យក​ប្រធាន​បទ​មួយ​នៅ​ក្នុង​ចំណោម​ប្រធាន​បទ​ខាង​ក្រោម​៖

  • ធ្វើការ​ទទួល​ខុស​ត្រូវ​ ចំពោះបញ្ហា​នៃ​ការពន្យារ​កំណើត​
  • ធ្វើការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ភាព​ជា​ឪពុក​ម្តាយ​
  • ធ្វើការ​ទទួល​ខុស​ត្រូវ​ ចំពោះ​បញ្ហា​រំលូត​កូន​

ជំ​ហាន​ទី ២​៖ ពិ​ភាក្សា​អំពី​ប្រធាន​បទ ដែលបានជ្រើសរើស​​នៅក្នុងក្រុម​ ថា​តើ​ក្មេង​ប្រុស​ និង​ក្មេង​ស្រី​អាច​ទទួល​ខុស​ត្រូវ​បាន​យ៉ាង​ដូច​ម្តេច?​ សរ​សេរ​ចម្លើយ​របស់​អ្នក​។​

 

ជំ​ហាន​ទី ៣​៖ គិត​អំពី​សារ​ ឬ​ពាក្យ​ស្លោក​ ដើម្បីឱ្យមិត្ត​ភក្តិ​របស់​អ្នក​បាន​ដឹង​ថាទាំងក្មេង​ប្រុស​ និង​ក្មេង​ស្រី​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​។ បង្កើត​ជា​សារ​ខ្លី​ហើយ​មានភាពទាក់​ទាញ​។

ជំ​ហាន​ទី ៤​៖ បង្កើត​ដោយ​ភាព​រីក​រាយ​ នៅ​លើ​ក្រដាស​ផ្ទាំង​រូប​ភាព​ដែល​មាន​ពណ៌​ចំរុះ​ ជាមួយ​នឹង​ភាព​ច្នៃ​ប្រឌិត​ នឹង​ព័ត៌​មាន​សំខាន់​។​ ប្រសិន​មាន​ចំណូល​ចិត្ត​ អ្នក​អាច​បង្កើត​ជា​ផ្ទាំង​រូបភាព​ជា​អក្សរ​ ដោយ​ប្រើ​រូបភាព​ និង​ការ​រចនា​អក្សរ​។

ជំ​ហាន​ទី ៥​៖ ព្យួរ​ផ្ទាំង​រូបភាព​នៅក្នុង​បរិវេណ​សាលា​រៀន​ ប្រសិន​ជា​ផ្ទាំង​រូបភាព​​ធ្វើជា​ប្រភេទ​ឌី​ជី​ថល​ សូម​រក្សា​វា​ទុក​ហើយផ្ញើរទៅ​កាន់​មិត្ត​ភក្តិ​របស់​អ្នក​ ដើម្បីជាការ​លើក​កម្ពស់​ការ​យល់​ដឹងដល់ពួកគេ​។