មេរៀនទី ៣៖ ការពន្យារកំណើត
សង្ខេប
តើអ្នកបានរៀនសូត្រអ្វីខ្លះពីមេរៀននេះ?
ប្រសិនជាអ្នកសម្រេចចិត្តរួមភេទ អ្នកអាចប្រើប្រាស់ថ្នាំលេប ស្រោមអនាម័យ កងដាក់ក្នុងស្បូន ឬថ្នាំចាក់ពន្យារកំណើត មានប្រសិទ្ធភាព អាចការពារការមានផ្ទៃពោះ មិនចង់បាន។ ហើយមធ្យោបាយទាំងអស់នេះ អាចប្រឆាំងនឹងការមានផ្ទៃពោះ ក៏ប៉ុន្តែស្រោមអនាម័យអាចការពារប្រឆាំងនឹងការមានផ្ទៃពោះ និងកាមរោគផងដែរ។ គ្មានមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយទាំងអស់ជាមធ្យោបាយអចិន្ត្រៃយ៍នោះទេ។ នៅពេលដែលឈប់ប្រើអ្នកអាចបង្កកំណើតវិញជាធម្មតា។ សូមទៅជួបជាមួយនឹងគ្រូពេទ្យ ឬបុគ្គលិកពេទ្យជំនាញនៅតាមមណ្ឌលសុខភាពដើម្បីពិគ្រោះប្រឹក្សាយោបល់ ថាតើមានមធ្យាបាយណាមួយដែលសាកសមបំផុតសម្រាប់អ្នក។ សូមចុចត្រង់នេះមើល អំពីមធ្យាបាយពន្យារកំណើតជាទូទៅ ដែលមានសុវត្ថិភាព និងពេញនិយមបំផុត។
ទាំងបុរស និងស្រ្តី ត្រូវមានទំនួលខុសត្រូវ ក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត។ វាគួរតែជាដំណើរការដែលមានការសម្រេចចិត្តទាំងអស់គ្នា។
ប្រសិនជាអ្នកសម្រេចចិត្តក្លាយ ជាឪពុកម្តាយ សូមចងចាំថា ភាពជាឪពុកម្តាយគឺជាការទទួលខុសត្រូវពេញមួយជីវិត ហើយវាក៏មានឥទ្ធិពលលើជម្រើស របស់អ្នកដែលអាចធ្វើបាន (ទាំងការអប់រំ និងការងារ)។ វាជាការចូលរួមទាំងពីរនាក់ដើម្បីបានកូន។ ដូច្នេះវាជាការទទួលខុសត្រូវទាំងក្មេងប្រុស និងក្មេងស្រី។ អ្នកអាចជ្រើសរើស រៀបចំផែនការ ថាពេលណាដែលអ្នកចង់បានកូន ហើយចង់បានកូនប៉ុន្មាន។ អ្នកអាចរៀបចំផែនការគ្រួសារជាក់លាក់ ហើយមានជម្រើស បន្ទាប់ពីអ្នកមានចំណេះដឹង និងមានអ្វីៗ។ ហើយនៅពេលដែលអ្នក ថែទាំកូនរបស់អ្នកបានល្អ នោះទំនាក់ទំនងរបស់អ្នកកាន់តែមានភាពជិតស្និទ្ធ។
អ្នកត្រូវមានទំនាក់ទំនងល្អដើម្បីថែរក្សាកូនរបស់អ្នក។