មេរៀនទី ៣៖ ការពន្យារកំណើត

ការ​ប្តេជ្ញា​ចិត្ត​

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ ឬ​នៅ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​?

ធ្វើការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួនឯង​។ ការ​ប្តេជ្ញាចិត្ត​មួយ​ ជា​លក្ខណៈ​បុគ្គល​ ហើយ​វា​អាស្រ័យ​លើខ្លួន​ឯង​ជាអ្នក​ជ្រើស​រើស​ថា​តើ​អ្នក​ចង់​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួនឯង​ ឬអត់​ តើអ្នក​នឹង​អនុវត្តដោយ​របៀប​ណា​។ ប៉ុន្តែ​ជា​ដំបូង​អ្នក​ត្រូវ​តែអនុវត្ត ​វា​ជា​មុន​សិន​។ ហើយ​មិនត្រូវ​បោះ​បង់ចោល​នោះទេ​។ ព្យា​យាម​ម្ដង​ហើយ​ម្ដង​ទៀត ​លុះ​ត្រា​ណា​វា​ក្លាយ​ទៅជា​ទម្លាប់​។

 

G11L3-Pledge-01

អ្នក​អាច​ពិពណ៌នា​អំពីការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ ឬ​ប្រើមតិយោបល់​ដែល​បានផ្តល់ឱ្យ​ ​នៅ​ទីនេះ៖

ខ្ញុំ​សន្យា​ថា​ នឹង​ពិភាក្សា​ជាមួយ​ដៃគូរ​បស់​ខ្ញុំ​ ក្នុង​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យា​រកំណើត​។

ខ្ញុំ​សន្យា​ថា​ នឹង​ទទួល​ខុស​ត្រូវ​រាល់​បញ្ហា​នៃ​ការ​ពន្យា​រកណើត​។