មេរៀនទី២៖ ការមានផ្ទៃពោះនៅវ័យក្មេង

ការពិភាក្សា៖ គ្រោះថ្នាក់នៃការមានផ្ទៃពោះ

ជំហានទី ១៖  កំណត់អំពីផលប៉ះពាល់ គ្រោះថ្នាក់ការនៃមានផ្ទៃពោះដូចខាងក្រោម៖​

  • ការមានផ្ទៃពោះនៅវ័យក្មេង
  • ការមានផ្ទៃពោះមិនចង់បាន
  • ផ្ទៃពោះរង្វើល ឬមិនឆាប់មានផ្ទៃពោះ
  • ការមានផ្ទៃពោះញឹកញាប់
  • ការមានផ្ទៃពោះចំពោះម្ដាយដែលមានសុខភាពមិនល្អ

ជំហានទី ២ បង្កើតជាក្រុម ដែលមានសមាជិកពី៤ ឬ​ ៥នាក់។ ក្រុមនីមួយៗពិភាក្សាពីផលប៉ះពាល់ចំពោះម្ដាយ ឪពុក និងទារកគ្រប់ទម្រង់នៃការមានផ្ទៃពោះ ដែលមានគ្រោះថ្នាក់។ ចូរឱ្យសិស្សបានគិតផងដែរ ពីផលប៉ះពាល់ទាក់ទងនឹងសុខភាព និងហានិភ័យទាក់ទងនឹងផ្លូវចិត្ត សង្គម និងសេដ្ឋកិច្ច។

ជំហានទី ៣  ក្រុមនីមួយៗបង្ហាញលទ្ធផលនៃការពិភាក្សាដល់អ្នកចូលរួមទាំងអស់។

G11L2-Discussion-01