មេរៀនទី២៖ ការមានផ្ទៃពោះនៅវ័យក្មេង

សង្ខេប

នៅក្នុងសង្គមជាច្រើនពេលវេលាដែល​ទទួលយកបានសម្រាប់ការមានកូនគឺក្រោយការរៀបការ ប៉ុន្តែខ្លះទៀតការមានកូនមិនទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍នោះទេ។

ក៏ប៉ុន្តែទោះបីជាមនុស្សវ័យក្មេង មានលក្ខណៈជីវសាស្រ្ត អាចបង្កើតកូនក៏ដោយក៏មិនមានន័យថាពួកគេបានត្រៀមរួចរាល់សម្រាប់ការទទួលខុសត្រូវនេះដែរ។ ហើយមនុស្សវ័យក្មេងជាច្រើនមិនបានរៀបចំខ្លួនសម្រាប់ការមានគភ៌ឬមានកូននោះទេ ទាំងចំពោះលក្ខណៈ​រាងកាយចិត្តសាស្រ្ត ឬសង្គម។ ការមានផ្ទៃពោះភាគច្រើនជាពិសេសចំពោះមនុស្សវ័យក្មេង គឺជាផ្ទៃពោះមិនចង់បាន។

Early-Pregnancy1

G11L2-Summary-01

ជាទូទៅវាអាចឈានទៅរក៖ 

  • ការបោះបង់ចោលទារកក្រោយពេលកើត
  • ការរំលូតកូនដែលអាចនឹងធ្វើឱ្យម្ដាយមានគ្រោះថ្នាក់ដល់ជីវិត
  • មានផលវិបាកជាច្រើនដែលបង្កដោយការមានផ្ទៃពោះ ដោយចៃដន្យ៖
    • ការបោះបង់ការសិក្សា​
    • អសមត្ថភាពក្នុងការចិញ្ចឹមកូន
    • បាត់បង់មិត្តភក្តិ