
ជំងឺអេដស៍ ជាជំងឺម្យ៉ាងដែលកើតឡើងក្នុងសារពាង្គកាយ ហើយធ្វើអោយប្រព័ន្ធការពារ ឬភាពស៊ាំរបស់ខ្លួនមនុស្សចុះខ្សោយ។ នៅពេលដែលប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធការពារ របស់រាងកាយត្រូវបានបំផ្លាញដោយមេរោគអេដស៍ ឬហ៊ីវនេះហើយ អាចធ្វើឲ្យជំងឺឪកាសនិយមមួយចំនួនដូចជា ជម្ងឺរាគ ជម្ងឺរាគធ្ងន់ រលាកសួត របេង និងជម្ងឺដទៃទៀត នឹងរាតត្បាត រីកដុះដាល់ឡើង ហើយអាចឈានទៅរកសេចក្ដីស្លាប់បាន។ ដូច្នេះហើយ ការពិនិត្យឈាមរកមេរោគអេដស៍ ជាការចាំបាច់ណាស់សម្រាប់យុវវ័យ ដែលត្រូវទៅពិនិត្យឈាមរកមេរោគអេដស៍មុន និងក្រោយពេលរៀបការ ដើម្បីបញ្ជាក់ថាខ្លួនមានផ្ទុកមេរោគអេដស៍ ឬអត់។ អានបន្ត ›