មេរៀនទី ៤៖ ការរំលោភបំពានផ្លូវភេទ
ការពិភាក្សា៖ ការនិយាយដោយប្រើពាក្យសំដី និងកាយវិការ
នៅក្នុងវគ្គនេះ លីកា រិទ្ធ និងលោកគ្រូដារា ជជែកគ្នាអំពីអ្វីដែលត្រូវធ្វើក្នុងករណីដែលមានការប៉ះពាល់មិនសមរម្យដោយនរណាម្នាក់។ ក្នុងករណីនេះ ពួកគេជជែកគ្នាអំពីការប៉ះពាល់ដោយបំពាន ឬមានមន្ទិលសង្ស័យ ហើយទាំងអស់នេះវាស្ថិតនៅក្នុងប្រភេទ នៃការប៉ះពាល់។ អ្នកត្រូវតែដឹងពីប្រភេទខុសគ្នានៃការប៉ះពាល់ក្នុងគោលបំណង ឱ្យដឹងថាការប្រព្រឹត្តដូចម្តេចដែលមានប្រតិកម្មតបត។
ជំហានទី ១៖ នៅក្នុងការពិភាក្សានេះ សូមរៀបចំបង្កើតជាបញ្ជីឧទាហរណ៍អំពីប្រភេទនៃការប៉ះពាល់។
ជំហានទី ២៖ ពិភាក្សាអំពីវិធីផ្សេងៗគ្នានៃប្រតិកម្មតបត ចំពោះការប៉ះពាល់ដែលមិនមានការអនុញ្ញាត។
ជំហានទី ៣៖ ជាមួយដៃគូ ហ្វឹកហាត់ខ្លួនឯងដោយនិយាយថា “ទេ” ដូច្នេះអ្នកនឹងអាចពង្រឹងការការពារខ្លួនរបស់អ្នក។ ជាមួយគ្នានេះ យើងធ្វើការហ្វឹកហាត់សមត្ថភាពរបស់យើងដើម្បីបង្ហាញ និងការពារសិទ្ធិផ្ទាល់ខ្លួនរបស់យើង ដោយមិនមានការបំពានទៅលើសិទ្ធិរបស់អ្នកដទៃ។
ជំហានទី ៤៖ មនុស្សម្នាក់ដើរតួជាអ្នកបំពាន ចំណែកឯម្នាក់ទៀតនឹងឆ្លើយថា “ទេ” ដោយប្រើកាយវិការ និងពាក្យសម្ដី។
ជំហានទី ៥៖ ពិភាក្សាពីវិធីសាស្រ្តដើម្បីនិយាយថា “ទេ” ដែលការងារដ៏ល្អបំផុតក្នុងការធ្វើការងារជាក្រុម។ ផ្តល់នូវឧទាហរណ៍ ច្បាស់លាស់ និងកំណត់ពីរបៀបដែលចៀសវាងការប៉ះពាល់ដោយមិនចង់បាន។

ប្រភេទផ្សេងៗគ្នា នៃការប៉ះពាល់
ការប៉ះពាល់ដើម្បីលើកទឹកចិត្ត៖ ការប៉ះពាល់ជាវិជ្ជមានមួយ ឬការស្ទាបអង្អែលបន្ថើរៗ គឺជាអ្វីដែលបានផ្តល់ឱ្យនរណាម្នាក់នូវការលើកទឹកចិត្ត។ ពេលអ្នកថើប ពេលអ្នកដាក់ដៃរបស់អ្នកជុំវិញនរណាម្នាក់ កាយវិការនេះធ្វើឱ្យគាត់ ឬនាងមានអារម្មណ៍កក់ក្ដៅ។

ការប៉ះពាល់ដែលមានមន្ទិល៖ គឺវាមិនច្បាស់លាស់។ យើងមិនដឹងបានថាតើវាមានអត្ថន័យបែបណានោះទេ។ វាអាចជាការប៉ះពាល់ល្អ ឬអាក្រក់។
ឧទាហរណ៍៖
- ពេលដែលអ្នកមិនដឹងថាបុគ្គលនោះមកពីប៉ះពាល់ក្នុងគោលបំណងអ្វី
- ពេលដែលអ្នកជជែកជាមួយនរណាម្នាក់ ហើយកាយវិការរបស់បុគ្គលនោះបានប៉ះពាល់ទៅលើអ្នក ធ្វើឱ្យអ្នកមានអារម្មណ៍មិនសុខស្រួល។
- ពេលដែលអ្នកមិនធ្លាប់ត្រូវបានប៉ះពាល់ “បែបនេះ” ឬការប៉ះពាល់មិនសមស្របទៅនឹងអត្ថន័យនៃទំនាក់ទំនង។
- ពេលដែលការប៉ះពាល់នោះ ជាការបង្កហេតុផ្លូវភេទ។
ការប៉ះពាល់ដែលរំលោភបំពាន៖ គ្រប់ការប៉ះពាល់ដោយ
- រាល់ការប៉ះពាល់ណាដែលប្រើកម្លាំង ឬ បង្ខំ ឬក្នុងហេតុផលបោកបញ្ឆោតឬ
- រាល់ការទាក់ទងដែលធ្វើឱ្យឈឺចាប់
- ធ្វើឱ្យមានការចាប់អារម្មណ៍ថា ការប៉ះពាល់នេះគ្មានការយល់ស្របពីអ្នកទេ ឬ
- ធ្វើឱ្យមានការចាប់អារម្មណ៍ថាជាការកេងប្រវ័ញ្ច។
ការប៉ះពាល់ដែលល្អបំផុត៖ រាល់ការប៉ះពាល់ទាំងឡាយណា ដែលធ្វើឱ្យអ្នកទទួល និងអ្នកប្រព្រឹត្តពេញចិត្តទាំងអស់គ្នា។