មេរៀនទី ៤៖ ការរំលោភបំពានផ្លូវភេទ

ការ​បង្កើត​៖ ផ្ទាំង​គំនូរ​របស់​ខ្ញុំ​

សកម្មភាព​នេះ​ អ្នក​នឹង​បង្កើត​រឿង​កំប្លែង​មួយ​ (រូបភាព​គំនូរ​) ដែល​បង្ហាញ​ពី​របៀប​និយាយ​ផ្សេងៗគ្នា​ នៃ​ការរំលោភ​បំពាន​ផ្លូវភេទ​។

ជំ​ហាន​ទី ១​៖ ត្រូវ​ធានា​ថា​អ្នក​មានក្រដាស​ស​ផ្ទាំងធំ​មួយ​រួមទាំង​ខ្មៅដៃ​ ខ្មៅ​ដៃពណ៌​ ឬ​ប៊ិច​ សម្រាប់​គូស​ និង​សរសេរ​។

ជំ​ហាន​ទី ២៖ គិត​ពី​ខ្សែ​រឿង​ដែល​និយាយ​ពីសភាព​ផ្សេងគ្នា​ នៃទំនាក់​ទំនង​ការរំលោភ​បំពាន​ផ្លូវភេទ​។ ប្រើប្រាស់​តួអង្គ​យក​ពីគំនូរ​ជីវចល​ ឬបង្កើត​តួអង្គ​ដោយខ្លួន​អ្នកផ្ទាល់​។ ចូរគិត​អំពី​សំណួរ​នៃសាច់រឿង​ដូចខាង​ក្រោម​៖

  • អ្នកណា​ជាជនរង​គ្រោះ​?
  • របៀប​ដែល​គាត់​ ឬនាង​ ធ្វើការទាក់ទង​ជាមួយ​ឪពុកម្តាយ​ ឬមនុស្ស​ពេញវ័យ​ ដែល​ពួកគាត់​ទុកចិត្ត​?
  • ប្រធាន​បទនេះ​នឹង​ត្រូវបាន​ដោះស្រាយ​ដោយ​របៀបណា​?
  • របៀប​នៃការបង្ហាញ​ពីប្រធាន​បទ​?
  • តើមាន​ប៉ុន្មាន​ឈុត​នៅក្នុងខ្សែ​រឿង​របស់​អ្នក​?

G10L4-Creation-05

ជំ​ហាន​ទី ៣៖ បែងចែក​សន្លឹក​ឯកសារ​ដាក់ក្នុង​ប្រអប់​ផ្សេងៗគ្នា។ ប្រអប់​នីមួយៗ​តំណាង​ឱ្យឈុត​មួយ​នៅ​ក្នុងរឿង​។ ចែក​ផ្នែកតូចៗ​នេះឱ្យបាន​កាន់តែច្រើន​ទៅតាម​ចំនួន​ឈុត​រឿង។

ជំ​ហាន​ទី ៤៖ ចាប់​ផ្តើម​គូរ​សាច់រឿង​ និង​បង្កើត​ប្រអប់​អក្សរ​របស់​តួអង្គ​នីមួយៗ​ ប្រសិន​ជា​ពួកគេ​បាន​និយាយ​នៅក្នុង​សាច់រឿង​នោះ​។

ជំ​ហាន​ទី ៥៖ បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​អ្នក ទៅ​មិត្តរួម​ថ្នាក់​ និង​គ្រូ​របស់​អ្នក​។