មេរៀនទី ៤៖ ការរំលោភបំពានផ្លូវភេទ

សង្ខេប​

តើ​យើង​បាន​រៀនសូត្រ​អ្វីខ្លះ​ពីមេរៀន​នេះ​?

ជនរង​គ្រោះ​ពីការ​រំលោភ​ មិនបាន​ដឹងពី​ស្ថានភាព​របស់គាត់​ ឬនាង​ សូម្បី​តែអ្នក​រំលោភនោះ​ស្លៀកពាក់​ ឬ​មាន​ឥរិយាបថ​បែប​ណា​ក៏ដោយ​ នៅមុន​ពេល​រំលោភ។ ជន​រងគ្រោះ​ពីការ​ចាប់​រំលោភ​ទាំងឡាយ​ គួរ​តែស្វែងរក​ជំនួយ​ និង​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​ និង​ផ្នែកច្បាប់​ ពីអង្គការ​នានា​។

summary-G10L4

គន្លឹះ​ដើម្បី​ការពារ​ខ្លួនអ្នក​៖

 • ជៀស​វាង​ការ​នៅ​ខាង​ក្រៅ​ម្នាក់​ឯង​នៅ​ពេល​យប់​
 • ជៀស​វាង​ការ​ធ្វើ​ដំ​ណើរ​ត្រ​ឡប់​មក​ផ្ទះ​ម្នាក់​ឯង​នៅ​ពេល​យប់​ងងឹត​
 • កុំ​ទៅ​លេង​ផ្ទះ​នរ​ណា​ម្នាក់​ លើក​លែង​តែ​អ្នក​បាន​ដឹង​ច្បាស់​ថា​មាន​អ្នក​ដែល​អ្នក​ត្រូវ​ជួប​នៅ​ទី​នោះ​
 • នៅ​ពេល​ដែល​អ្នក​មាន​ការ​សង្ស័យ​ថា​នរ​ណា​ម្នាក់​មាន​ចេត​នា​មិន​ល្អ​មក​លើ​អ្នក ​សូម​ជៀស​វាង​ពី​ពួក​គេ​
 • ប្រ​សិន​បើ​មាន​នរ​ណា​ម្នាក់​កំ​ពុង​បំ​ពានអ្នក​ ចូរ​ទៅ​រក​មនុស្ស​ពេញ​វ័យ​ណា​ដែល​អ្នក​អាច​ជឿ​ទុក​ចិត្ត​បាន​ឱ្យ​ជួយ​អ្នក
 • ប្រ​សិន​បើ​ការ​រំ​លោភ​សេព​សន្ថវៈ​តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់​ក្នុង​ស​ហ​គមន៍​របស់​អ្នក​ អ្នក​ត្រូវ​យក​តាម​ខ្លួន​ដូច​ជា​ដី​ខ្សាច់​ ម្រេច ដើម្បី​បាច​ទៅ​ក្នុង​ភ្នែក​អ្នកណា​ដែល​វាយ​ប្រ​ហារ​មក​លើ​អ្នក

 

G10L4-Sumarry-05

 • ប្រ​សិន​បើ​មាន​ការ​វាយ​ប្រហារ អ្នក​ត្រូវ​ស្រែក​បង្កូក និង​ស្រែក​ហៅខ្លាំងៗ​ និងជាប់រហូត​ ដើម្បី​ស្វែង​រក​ជំនួយ​
 • ប្រើ​ម្រាម​ដៃ​ និង​ក្រ​ចក​ដៃ​របស់​អ្នក​ចាក់​ទៅ​លើ​ភ្នែក​ជន​ល្មើស​យ៉ាង​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ កុំ​បារម្ភ​អំពី​ការ​ឈឺ​ចាប់​របស់​ពួក​គេ​។ ពួក​គេ​កំ​ពុង​តែ​ធ្វើ​ឱ្យ​អ្នក​ឈឺ​ចាប់​។
 • ប្រើ​ជង្គង់​របស់​អ្នក​អុក​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​សំ​ខាន់ៗ​របស់​ជន​ល្មើស​ (ឧទាហរណ៍​ លិង្គ​) ប្រ​សិន​បើ​កម្លាំង​អុក​ខ្លាំង​គ្រប់​គ្រាន់​ នោះ​នឹង​ធ្វើ​ឱ្យ​ជន​ល្មើស​ឈឺ​ចាប់​ ហើយ​បន្ថែម​កម្លាំង​ ដើម្បី​ឱ្យ​ជន​នោះ​ឈឺ​ចាប់​ខ្លាំង​ឡើង​ទ្វេ​ដង​។
 • ប្រ​សិន​បើ​បុគ្គល​នោះ​នៅ​ពី​លើ​អ្នក​ ដោយ​ស្ថាន​ភាព​ផ្កាប់​មុខ​ ប្រើ​កែង​ជើង​របស់​អ្នក​ដើម្បី​អុក​ទៅ​លើ​ឆ្អឹង​កញ្ចូញ​គូទជន​ល្មើស​ ជា​ពិ​សេស​ឱ្យ​ចំ​ផ្នែក​លើ​កំពូល​នៃ​គូទ។
 • ប្រ​សិន​បើ​អ្នក​ត្រូវ​បាន​គេ​សង្កត់​ជាប់​ ចូរ​សំ​ងំ​ និង​ព្យា​យាម​បំ​ភាន់​ភ្នែក​ជន​ល្មើស​នោះ ​ដើម្បី​ធ្វើ​ឱ្យ​គេ​ធ្វេស​ប្រ​ហែស​។ បន្ទាប់​មក​ចាក់​ភ្នែក​ ឬ​ធាក់​ក្រ​លៀន​ (លិង្គ)​ របស់​គេ​។
 • រត់​ឱ្យ​ឆ្ងាយ​នៅ​ពេល​ដែល​ជន​ល្មើស​កំ​ពុង​មាន​ការ​ឈឺ​ចុក​ចាប់​។