លោកគ្រូអ្នកគ្រូ
សូមស្វាគមន៍មកកាន់គម្រោង “យុវវ័យឆ្លាត អនាគតល្អ” ជាវិធីសាស្ត្រចូលរួមមួយនៅក្នុងការបង្រៀនអំពីសុខភាពបន្តពូជ និងបំណិនជីវិត។ វិធីសាស្ត្រនេះ គឺផ្អែកលើបទពិសោធន៍សិក្សា។

ក្នុងមេរៀនអេឡិចត្រូនិកទាំងនេះ យុវវ័យ ឬមិត្តអប់រំមិត្តចំណានៗប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹងមនុស្សវ័យក្មេងអំពីបញ្ហាដែលទាក់ទងនឹងសុខភាពបន្តពូជ។ ទាំងនេះ មាននៅក្នុងល្បែងអប់រំ និងលំហាត់ប្រកបដោយការច្នៃប្រឌិត និងអន្តរកម្ម ដើម្បីពង្រឹងបំណិនជីវិតរបស់ពួកគេ។ គម្រោងយុវវ័យឆ្លាត អនាគតល្អ នៅប្រទេសកម្ពុជានេះ ត្រូវបានបង្កើតឡើងដោយបញ្ចូលនូវបទពិសោធន៍ និងករណីសិក្សាល្អៗពីប្រទេសដែលបានអនុវត្តដំបូងគឺប្រទេសនីហ្សេរីយ៉ា (www.learningaboutliving.org) និងជាបន្តបន្ទាប់នៅប្រទេសសេណេហ្គាល់ (www.clickinfoado.sn) និងប្រទេសម៉ាលី (www.clickinfoado.ml)។
វិធីសាស្ត្រ ៖
ដើម្បីឱ្យកម្មវិធីបានជោគជ័យ អ្នកត្រូវតែជាគ្រូម្នាក់ដែលប៉ិនប្រសព្វ។ ប៉ុន្តែអ្នកមិនមែនជាអ្នកជំនាញសុខភាពផ្លូវភេទ ឬក៏ជំនាញកុំព្យូទ័រនោះទេ ដោយសារទិដ្ឋភាពទាំងពីរនេះមានគ្រប់គ្រាន់នៅក្នុងការបណ្ដុះបណ្ដាល និងបរិយាកាសបង្រៀននៃវេទិកានេះរួចទៅហើយ។ កម្មវិធីនេះបានរៀបចំឡើង ដើម្បីសម្របសម្រួលអ្នកឱ្យបានកាន់តែច្រើន ជាមួយនឹងកាលវិភាគដ៏មមាញឹករបស់អ្នក។ មេរៀនជាច្រើនអាចនឹងត្រូវបានដាក់បញ្ចូលទៅក្នុងផ្នែកផ្សេងៗ ដូចជាសិល្បៈ ការអប់រំកាយ ជីវវិទ្យា សង្គម និងវិទ្យាសាស្ត្រដទៃៗទៀត។ អ្នកអាចជ្រើសរើសសកម្មភាព និងប្រធានបទ ដោយបញ្ចូលទៅក្នុងកម្មវិធីរបស់អ្នក។ ផ្នែកនេះពន្យលអំពីគរុកោសល្យ ដែលបានប្រើនៅក្នុងគម្រោង យុវវ័យឆ្លាត អនាគតល្អ ដែលហៅថា ការបង្រៀន និងរៀនតាមរបៀបចូលរួម។ អ្នកនឹងរកឃើញថាហេតុអ្វីបានជាយើងប្រើវិធីសាស្ត្រនេះ និងហេតុអ្វីបានជាមានការពាក់ព័ន្ធនឹងប្រធានបទទាំងនេះ។
ភ្ជាប់ទៅកម្មវិធី PDF សម្រាប់ការបង្រៀនតាមរបៀបចូលរួម។