មេរៀន​ទី ៩​៖ ការ​ផ្តល់ប្រឹក្សា​ និងការធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍

ការបង្កើត៖ នេះជា​ខិត្តប័ណ្ណផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្ញុំ​

ជំ​ហាន​ទី ១​៖ ចូរ​គិត​ពី​សារ​អប់​រំ​មួយ​ដែល​អ្នក​ចង់​ចែក​រំ​លែក​ ជា​មួយ​មិត្ត​ភក្ដិ​របស់​អ្នក​ និង​គ្រួ​សារ​ អំ​ពី​ការ​ការ​ពារ​ការ​រីក​រាល​ដាល​នៃ​មេ​រោគ​អេដស៍​។

សារ​របស់​អ្នក​អាច​ដូច​ជា៖

  • ពន្យល់​ពី​របៀប​បង្ការ​មេ​រោគ​អេដស៍​
  • បង្កើន​ចំ​ណេះ​ដឹង​ដែល​មនុស្ស​គួរ​តែ​ធ្វើ​តេស្ដ​ឈាម​រក​មេ​រោគ​អេដស៍​។

ជំ​ហាន​ទី ២​៖ គិត​អំពី​ពាក្យ​ស្លោក​មួយ​ដែល​អ្នក​ចង់​ប្រើ​ និង​រូប​ភាព​ដែល​អ្នក​ចង់​ដាក់​នៅ​លើខិត​ប័ណ្ណ​ ដើម្បី​ធ្វើ ឱ្យ​មាន​ប្រ​សិទ្ធិ​ភាព​ និង​មាន​ភាព​ទាក់​ទាញ​។

ជំ​ហាន​ទី ៣​៖ គិត​អំពី​រូប​ភាព​ដែល​ចង់​យក​មក​ដាក់​នៅ​លើ​ផ្ទាំង​រូប​ភាព​ផ្សព្វ​ផ្សាយ​ ដែល​ធ្វើឱ្យ​កាន់​តែ​មាន​ភាពច្នៃប្រ​ឌិត​ និង​ភាព​ទាក់​ទាញ​។

ជំ​ហាន​ទី ៤​៖ ប្រ​សិន​ជា​អាច​ អ្នក​អាច​បង្កើត​ខិត្ត​ប័ណ្ណ​របស់​អ្នក​នៅ​ក្នុង​កុំ​ព្យូ​ទ័រ អ្នក​អាច​បើកឯក​សារ​ស​ស្អាត​មួយ​នៅ​ក្នុង​កុំ​ព្យូ​ទ័រ​ ជា​មួយ​នឹង​កម្ម​វិធី​ Word Art​ អ្នក​អាច​បញ្ចូល​រូប​ភាព​ និង​អ្វី​ជា​តំ​ណាង​ទាំង​នោះ​បាន​។ បន្ថែម​ពាក្យ​ស្លោក​របស់​អ្នក​ និង​ប្ដូរ​ពណ៌​ ឬ​ប្រ​ភេទ​អក្សរ ​ដើម្បី​បង្កើត​ខិត្ត​ប័ណ្ណ​។ ប្រ​សិន​បើ​អ្នក​មិន​អាច​ប្រើ​កុំ​ព្យូ​ទ័រ​ អ្នក​ក៏​អាច​ធ្វើ​ខិត្ត​ប័ណ្ណ​នេះ​ជា​មួយ​នឹង​ក្រ​ដាស​ស​ និង​ប៊ិច​បាន​ដែរ​។

ជំ​ហាន​ទី ៥​៖ ប្រ​សិន​ជា​អាច​ បោះ​ពុម្ព​(ព្រីន)​ខិត្ត​ប័ណ្ណ​ដាក់​នៅ​ក្នុង​សា​លា​ ឬ​ថ្នាក់​រៀន​របស់អ្នក​។

G10L9-Creation-03