មេរៀន​ទី ៩​៖ ការ​ផ្តល់ប្រឹក្សា​ និងការធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍

ការ​ប្តេជ្ញា​ចិត្ត​

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ ឬ​នៅ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​?

ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​។ ការ​ប្តេជ្ញា​ចិត្ត​មួយ​ ជា​លក្ខណៈ​បុគ្គល​ ហើយ​វា​អា​ស្រ័យ​លើខ្លួន​ឯង​ជា​អ្នក​ជ្រើស​រើស​ថា​តើ​អ្នក​ចង់​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​ ឬ​អត់​ តើ​អ្នក​នឹង​អនុវត្ត​ដោយ​របៀប​ណា​។ ប៉ុន្តែ​ជា​ដំបូង​អ្នក​ត្រូវ​តែ​អនុវត្ត​សិន​។ ហើយ​អ្នក​មិន​ត្រូវ​បោះ​បង់​វា​ចោល​នោះ​ទេ។ ​ព្យា​យាម​ម្ដង​ហើយ​ម្ដង​ទៀត​ លុះ​ត្រា​ណា​វា​ក្លាយ​ទៅ​ជា​ទម្លាប់​។

អ្នក​អាច​ពិពណ៌នា​អំពីការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ ឬ​ប្រើមតិយោបល់​ដែល​បានផ្តល់ឱ្យ​នៅ​ទីនេះ៖

  • ខ្ញុំ​ប្តេជ្ញា​ ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​ការ​ពារ​ខ្លួន​ខ្ញុំ​ពី​ការឆ្លង​មេ​រោគ​អេដស៍។
  • ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​តេស្ត​ឈាម​ជា​ទៀង​ទាត់​។
  • ខ្ញុំ​ក៏​ប្តេជ្ញា​ចិត្ត​ បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ក្នុង​ការ​យល់​ដឹង​ និង​ជួយ​ដល់​អ្នក​ដែល​បាន​ឆ្លង​មេ​រោគ​ និង​រង​ផល​ប៉ះ​ពាល់​ដោយ​មេ​រោគ​អេដស៍​និង​ជំងឺ​អេដស៍​។

G10L9-Pledge-09-09