មេរៀនទី ៩៖ ការផ្តល់ប្រឹក្សា និងការធ្វើតេស្តឈាមរកមេរោគអេដស៍
ការពិភាក្សា៖ ការធ្វើតេស្តព្រម ឬមិនព្រម
ជំហានទី ១៖ បង្កើតជាក្រុម ដោយមានសមាជិក៤ ឬ៥នាក់។
ជំហានទី ២៖ ចូរអានសំណួរខាងក្រោម ហើយពិភាក្សានៅក្នុងក្រុមរបស់អ្នក
- តើការធ្វើតេស្តឈាមរកមេរោគអេដស៍មានសារប្រយោជន៍អ្វីខ្លះ?
- តើអាចមានហេតុផលអ្វីខ្លះក្នុងការធ្វើតេស្តឈាម? ហេតុអ្វីមិនធ្វើតេស្តឈាម?
- តើបុគ្គលម្នាក់ៗគួរធ្វើតេស្តឈាមនៅពេលណា?
- តើអ្នកមានដំបូន្មានអ្វីខ្លះទៅកាន់មនុស្សរស់នៅជាមួយមេរោគអេដស៍ ឬអ្នកជំងឺអេដស៍?
- តើអ្នកមានដំបូន្មានអ្វីខ្លះ ទៅកាន់មនុស្សដែលទទួលបានលទ្ធផលតេស្តអវិជ្ជមាន?
រូបភាពនៃការធ្វើតេស្តឈាម

ជំហានទី ៣៖ បន្ទាប់ពី១៥នាទី ក្រុមនីមួយៗ បង្ហាញពីការរកឃើញរបស់ក្រុម។
ជំហានទី ៤៖ បន្តការពិភាក្សាក្នុងក្រុមធំ ពីផលប៉ះពាល់នៃមេរោគអេដស៍នៅក្នុងសង្គម។ ចូរពិចារណាអំពីទិដ្ឋភាពផ្សេងគ្នា ដូចជាវិស័យសង្គម វិស័យសេដ្ឋកិច្ចដែលទទួលរងនូវផលប៉ះពាល់ពីជំងឺនេះ។