មេរៀន​ទី ៩​៖ ការ​ផ្តល់ប្រឹក្សា​ និងការធ្វើ​តេស្តឈាម​រក​មេរោគ​អេដស៍

សង្ខេប​

តើ​យើង​បាន​រៀន​សូត្រ​អ្វី​ខ្លះ​ពី​មេ​រៀន​នេះ?​

​អ្នក​អាច​ស្វែង​រក​ព័ត៌​មាន​ និង​សេវា​អំពី​អនា​ម័យ​ផ្ទាល់​ខ្លួន​ មេ​រោគ​អេដស៍​ និង​ជំងឺ​អេដស៍​ ការ​មក​រដូវ​ ការ​ពន្យារ​កំ​ណើត​ ជំងឺ​កាម​រោគ​ ជា​ដើម​។ល។​ មាន​វិ​ធី​និង​មាន​ទី​កន្លែង​ផ្តល់សេវា​ជា​ច្រើន​ដែល​អាច​ផ្តល់​ព័ត៌​មាន​ពី​សុខ​ភាព​ ឬ​សេ​វា​ដែល​អ្នក​ត្រូវ​ការ​។

ការ​ពិនិត្យ​ពិ​គ្រោះ​បន្ទាប់​ពី​ធ្វើ​តេស្ត​ឈាម​

តើ​អ្វី​ខ្លះ​ជា​ប្រ​តិ​កម្ម​របស់​អ្នក​ជំងឺ​នៅ​ពេល​គាត់​ដឹង​ថា​គាត់​បាន​ឆ្លង​មេ​រោគ​អេ​ដស៍​?

 • ភ្ញាក់​ផ្អើល​
 • មិន​ទទួល​យក​
 • ខឹង​
 • ត្រូវ​ការ​
 • ភ័យ​ខ្លាច​
 • ចង់​សម្លាប់​ខ្លួនឯង​
 • មាន​ទឹកមុខ​មិនល្អ​
 • ទន់​ខ្សោយ​
 • បារម្ភ​
 • ទទួល​យក​
 • សង្ឃឹម​

រូប​ភាព​នៃ​ការ​ធ្វើ​តេស្ត​ឈាម​

G10L9

តើ​លទ្ធ​ផល​វិជ្ជ​មាន​មាន​ន័យ​ដូច​ម្ដេច​?

 • អ្នក​ប្រាកដ​ជា​បាន​ឆ្លង​មេ​រោគ​អេដស៍​ហើយ
 • អ្នក​នឹង​អាច​ចម្លង​មេ​រោគ​អេដស៍​ទៅ​អ្នក​ដទៃ​ទៀត​
 • អ្នក​នឹង​វិ​វត្ត​ទៅ​ជា​អ្នក​ជំងឺ​អេដស៍​ជា​មួយ​នឹង​រោគ​សញ្ញា​មួយ​ចំនួន​
 • អ្នក​ត្រូវ​តែ​ស្វែង​រក​សេវា​ពិនិត្យ​ពិ​គ្រោះ​ជំងឺ​ ការ​ថែ​ទាំ​ ​ព្យា​បាល​ និង​ការ​គាំ​ទ្រ​សង្គម​

តើ​លទ្ធ​ផល​អវិជ្ជមាន​មាន​ន័យ​ដូច​ម្ដេច​?

 • អ្នក​ប្រាកដ​ថា​មិន​បាន​ឆ្លង​មេ​រោគ​អេដស៍​ទេ
 • អ្នក​អាច​ស្ថិត​នៅ​ក្នុង​ដំ​ណាក់​កាល​ «ចំហ»។ នេះ​មាន​ន័យ​ថា​អ្នក​បាន​ឆ្លង​មេ​រោគ អេដស៍​ហើយ​ តែ​ការ​ធ្វើ​តេស្ត​ឈាម​មិន​ទាន់​អាច​មើល​ឃើញ​ទេ​។

 

G10L9-Sumarry-09-09-09

 • អ្នក​ត្រូវ​តែ​មក​ធ្វើ​តេស្ត​ម្ដង​ទៀត​បន្ទាប់​ពី​ ៣​ ទៅ​ ៦ខែ​ក្រោយ​ និង​មិន​ត្រូវ​រួមភេទ​ក្នុង​រយៈ​ពេល​នេះ​ឡើយ​។
 • អ្នក​ត្រូវ​តែ​រក្សា​លទ្ធ​ផល​អវិជ្ជ​មាន​នេះ​ជា​រៀង​រហូត​ ដោយ​ជៀស​វាង​សកម្ម​ភាព​ដែល​អាច​ធ្វើ​ឱ្យ​ឆ្លង​មេ​រោគ​អេដស៍​។

កន្លែង​សម្រាប់​ធ្វើ​តេស្ត​ឈាម​

 • ជា​ទីក​ន្លែង​ដែល​មាន​ការ​អនុញ្ញាតិ​ដោយ​ក្រសួង​សុ​ខា​ភិ​បាល​
 • តេស្ត​ត្រឹម​ត្រូវ​គឺ​អនុវត្ត​ទៅ​តាម​គោល​ការណ៍​ណែ​នាំ​របស់​ក្រ​សួង​សុខា​ភិបាល​
 • ទី​កន្លែង​ដែល​ធ្វើ​តេស្ត​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ និង​រក្សា​ការ​សម្ងាត់​

ការ​ថែ​ទាំ​សុខ​ភាព​បន្ទាប់​ពី​បាន​ទទួល​លទ្ធ​ផល​តេស្ត​ឈាម​៖

ប្រ​សិន​ជា​លទ្ធ​ផល​តេស្ត​បង្ហាញ​ថា​វិជ្ជ​មាន​ យើង​ត្រូវ​តែ​ថែ​ទាំ​សុខ​ភាព​ដោយ​គិត​អំពី​៖

 • របប​អាហារ​សម្រាប់​សុខ​ភាព​
 • អនា​ម័យ​សម្រាប់​ការ​រស់​នៅ​ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ បន្ថែម​ទៀត​
 • ពិ​គ្រោះ​ជា​មួយ​បុគ្គ​លិក​សុ​ខា​ភិបាល​នៅ​ពេល​អ្នក​មាន​បញ្ហា​សុខ​ភាព​
 • ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ជាប់​ជា​និច្ច​រាល់​ពេល​រួម​ភេទ​
 • ជៀស​វាង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង​

ប្រ​សិន​ជា​លទ្ធ​ផល​តេស្ត​បង្ហាញ​ថា​អវិជ្ជ​មាន​ យើង​ត្រូវ​តែ​ថែ​ទាំ​សុខ​ភាព​ ដើម្បី​ធានា​ភាព​នូវភាព​អវិជ្ជ​មាន​ឱ្យ​បាន​យូរ​អង្វែង​ដោយ៖

 • ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ជាប់​ជា​និច្ច​រាល់​ពេល​រួម​ភេទ​
 • មិន​ត្រូវ​ប្រើ​ប្រាស់​របស់​មុត​ស្រួច​រួម​គ្នា​ទេ​ដូច​ជា​ការ​ចាក់​សាក់​ ឬ​ម្ជុល​ចាក់​ថ្នាំ​ ។ល។