មេ​រៀន​ទី ១០៖ រស់​នៅ​ជា​វិជ្ជ​មាន​ជា​មួយ​នឹង​មេ​រោគ​អេដស៍​

ការបង្កើត៖ ខ្ញុំ​គាំ​ទ្រ​អ្នក​

អ្នកនឹងបង្កើតសៀវភៅណែនាំមួយ ជាមួយនឹងការផ្តល់ជាគំនិត និងយោបល់នានាធ្វើការគាំទ្រគ្នាទៅវិញទៅមក និងរួមទាំងអ្នករស់នៅជាមួយមេរោគអេដស៍ផង។

ជំ​ហាន​ទី ១​៖ ចូរ​អ្នក​ស្រមៃ​ថា​ អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ តែ​មនុស្ស​ជុំ​វិញ​អ្នក​គេច​ចេញ​ពីអ្នក​ ពី​ព្រោះ​តែ​គេ​ថា​អ្នក​មាន​ជំងឺ​។ តើ​អ្វី​ដែល​អ្នក​ចង់​សួរ​ទៅ​ពួកគេ​ ដើម្បី​ឱ្យ​គេមាន​ការ​ផ្លាស់​ប្ដូរ។

ជំ​ហាន​ទី ២​៖ សរ​សេរ​នូវ​ចំណុច​នា​នា ដែល​មនុស្ស​អាច​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក​។

រូប​ភាព​របស់​ឌី​

G10L10

G10L10-Cration-10

ជំ​ហាន​ទី ៣​៖ បើក​ឯកសារ​ Powerpoint template​ សរសេរ​គំនិត​ និង​យោ​បល់​របស់​អ្នក​ យ៉ាង​តិច​៥​។ ប្រ​សិន​បើ ​អ្នក​មិន​មាន​កុំ​ព្យូ​ទ័រ​ទេ​ ចូរ​ប្រើ​ប៊ិច​ និង​ក្រ​ដាស។

ជំ​ហាន​ទី ៤​៖ ចូរ​ប្រើ​រូប​ភាព​ស្អាតៗ​ ពណ៌​ និង​រូប​តំ​ណាង​ ដើម្បី​បង្កើត​សៀវ​ភៅ​ណែ​នាំ​ដ៏​មាន​ភាព​ទាក់​ទាញ​មួយ​។