មេ​រៀន​ទី ១០៖ រស់​នៅ​ជា​វិជ្ជ​មាន​ជា​មួយ​នឹង​មេ​រោគ​អេដស៍​

សង្ខេប

មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ដឹង​អំពី​ស្ថាន​ភាព​ នៃ​ការ​ចម្លង​មេរោគ​អេដស៍​របស់​ពួកគេ​ និង​អាច​ធ្វើ​តេស្ត​ឈាម​ និង​ទទួល​សេវា​ប្រឹក្សា​ដោយ​រក្សា​ការ​សម្ងាត់​ផង​ដែរ​។

នៅ​ពេល​ដែល​អ្នក​បាន​ឆ្លង​មេរោគ​អេដស៍​ សូម​ពិចា​រណា​នូវ​ជំហាន​ដូច​ខាង​ក្រោម​៖

 • ប្រើ​ពេល​វេលា​ដើម្បី​គិត​ និង​ធ្វើ​ផែន​ការ​ របៀប​ណា​ដែល​នាំ​ឱ្យ​អ្នក​មាន​សុខ​ភាព​ល្អ ​នា​ថ្ងៃ​អនា​គត​។
 • គិត​ពី​កន្លែង​ដែល​អ្នក​ទៅ​ស្វែងរក​ការ​គាំទ្រ​សម្រាប់​អ្នក​ជំងឺ​អេដស៍​ ក្រុម​គាំ​ទ្រ ​សមាជិក​ សាសនា​ដូចគ្នា​ និង​កន្លែង​ពិគ្រោះ​យោបល់​ជាដើម​ ។ល។
 • ស្វែង​រក​អ្នក​ប្រឹក្សា​ដ៏​ល្អ​ម្នាក់​ ដែល​អាច​ជួយ​ និង​គាំ​ទ្រ​ដល់​អ្នក​
 • និយាយ​ប្រាប់​មនុស្ស​ជិត​ស្និទ្ឋ​ មាន​ដូចជា​ ដៃគូ​របស់​អ្នក​ សមា​ជិក​គ្រួសារ​អ្នក​ បងប្អូន​អ្នក​ មិត្តភក្ដិ​អ្នក​ ឬ​មនុស្ស​ដែល​អ្នក​ជឿ​ទុក​ចិត្ត​។ វា​ជា​រឿង​ល្អ​ដែល​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​ អ្នក​បាន​ឆ្លង​មេរោគ​អេដស៍​។
 • ថែ​រក្សា​ខ្លួន​ឱ្យ​បាន​ល្អ​និង​មាន​ជីវិត​រស់នៅ​ឱ្យ​បាន​ប្រសើរ​។

និ​មិត្ត​សញ្ញា​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍

HIV Sign

 

 

G10L10-Sumarry-10-10

យើង​ទាំង​អស់​គ្នា​ អាច​បង្ហាញ​ពីការ​គាំទ្រ​ចំពោះ​អ្នក​ដែល​រស់​នៅ​ជា​មួយ​នឹង​មេរោគ​អេដស៍​តាម​រយៈ​៖

 • ជួយ​ក្នុង​ការ​ផ្ដល់​នូវ​ព័ត៌មាន​ ពី​មេរោគ​អេដស៍​ ទៅ​កាន់​ដៃគូ​ របស់​អ្នក​ដែល​រស់នៅ​ ជា​មួយ​មេ​រោគ​អេដស៍​ និង​ ជំងឺ​អេដស៍​ ប្រសិន​ជា​ពួក​គេ​សួរ​
 • ​ផ្តល់​ការ​គាំ​ទ្រ​ផ្នែក​ស្មារតី​ ដោយ​ការ​និយាយ​អំពី​មេរោគ​អេដស៍​
 • ធានា​ថា​ពួក​គេ​បាន​ថែរក្សា​សុខ​ភាព​បាន​ល្អ​ ញ៉ាំ​អា​ហារ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​ ញ៉ាំ​ថ្នាំ ​ទៀង​ទាត់​ និង​ទទួល​បាន​ការ​ថែ​ទាំ​បាន​ល្អ​។
 • ស្វែង​រក​សេវា​គាំទ្រ​សម្រាប់​អ្នក​ជំងឺ​អេដស៍​ និង​គ្រួសារ​របស់​ពួក​គេ​។
 • ជួយ​ដល់​កុមារ​ដែល​ឪពុក​ម្ដាយ​របស់​ពួក​គេ​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍​។
 • បង្កើន​ចំណេះ​ដឹង​អំពី​មេរោគ​អេដស៍​ និង​វិធី​ការ​ពារ​ការ​ចម្លង​មេរោគ​អេដស៍​ និង​ ជំងឺ​អេដស៍​។