មេ​រៀន​ទី ១០៖ រស់​នៅ​ជា​វិជ្ជ​មាន​ជា​មួយ​នឹង​មេ​រោគ​អេដស៍​

ការ​ប្តេជ្ញា​ចិត្ត​

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​?

ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​។ ការ​ប្តេជ្ញា​ចិត្ត​មួយ​ ជា​លក្ខណៈ​បុគ្គល​ ហើយ​វា​អាស្រ័យ​លើខ្លួន​ឯង​ជា​អ្នក​ជ្រើស​រើស​ថា​តើ​អ្នក​ចង់​ធ្វើការ​ប្តេជ្ញាចិត្ត​ដោយ​ខ្លួន​ឯង​ ឬ​អត់​ តើ​អ្នក​នឹង​អនុវត្ត​ដោយ​របៀប​ណា​។ ប៉ុន្តែ​ជា​ដំបូង​អ្នក​ត្រូវ​តែ​អនុវត្ត​សិន​។ ហើយ​មិន​ត្រូវ​បោះ​បង់​ចោល​នោះ​ទេ។ ​ព្យា​យាម​ម្ដង​ហើយ​ម្ដង​ទៀត​ លុះ​ត្រា​ណា​វា​ក្លាយ​ទៅ​ជា​ទម្លាប់​។

អ្នក​អាច​ពិពណ៌នា​អំពីការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ ឬ​ប្រើមតិយោបល់​ដែល​បានផ្តល់ឱ្យ​ ​នៅ​ទីនេះ៖

  • ខ្ញុំ​ប្តេជ្ញា​ចិត្ត​ នឹង​ខិត​ខំ​ប្រឹង​ប្រែង​យោគ​យល់​ ហើយ​ជួយ​ដល់​អ្នក​ដែល​រស់​នៅ​ជា​មួយ​នឹង​   មេរោគ​អេដស៍​ និង​ ជំងឺ​អេដស៍​។
  • ខ្ញុំ​ប្តេជ្ញា​ចិត្ត​ និង​ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ​ យល់​ដឹង​ពី​តម្រូវ ​នៃ​ការ​គាំទ្រ​ របស់​អ្នក​រស់នៅ​ជាមួយ​នឹង​មេរោគ​អេដស៍​។

 

G10L10-Pledge-10