មេរៀនទី៣៖ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេន​ឌ័រ

ការបង្កើត​៖ ឫស​គល់​ និង​មូល​ហេតុ​នៃ​បញ្ហា

គោល​បំណង​៖ សិស្ស​នឹង​យល់​ដឹង​ពី​ទម្រង់​ផ្សេងៗ​ នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​យល់ដឹង​ពីមូល​ហេតុ​ និង​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។

ជំហាន​ទី​ ១​៖ រៀបចំ​ការ​ពិភាក្សា​រយៈ​ពេល​ខ្លីមួយ​ នៅក្នុង​ក្រុមធំ​ អំពី​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។ តើ​អំពើ​ហិង្សា​ទាក់ទង​នឹងយេនឌ័រ​មាន​ន័យ​ដូចម្តេច​? តើ​អ្វី​ខ្លះ​ជា​ទម្រង់​នៃអំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​? តើ​អំពើ​ហិង្សា​នេះ​បង្ក​ឱ្យមាន​ផលប៉ះ​ពាល់​អ្វីខ្លះ​?

ជំ​ហាន​ទី ២​៖ ពន្យល់​សិស្ស​ថា​ ខាង​ក្រោម​នេះ​គឺជា​ឧទាហរណ៍​ ឫស​គល់​ និង​មូលហេតុ​នៃ​ដើម​ឈើ​បញ្ហា​។ សូម​បើក​ Power Point​ នៅលើ​កុំព្យូទ័រ​ហើយ​បង្កើត​ជាដើម​ឈើ​ដោយ​ខ្លួន​ឯង​។ ប្រសិន​អ្នក​មិន​អាច​ធ្វើការ​នៅ​លើកុំព្យូទ័រ​បាន​ សូម​យក​ក្រដាស​ផ្ទាំង​ធំ​យក​មក​គូររូប​ដើម​ឈើ​នោះ​។

tree

ឱ្យ​ពួកគេ​គិត​ អំពី​មូលហេតុ​ផ្សេង​ទៀត​ នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ និង​សរសេរ​ពីមូលហេតុ​ទាំងនោះ​នៅក្នុង​ឬស​របស់​ដើមឈើ​។

G10L3-Creation-05

ជំ​ហាន​ទី ៣​៖ ឫស​តំណាង​ឱ្យ​មូលហេតុ​ នៃ​អំពើហិង្សា​ទាក់ទង​នឹងយេនឌ័រ​។ ដាក់​បញ្ចូល​ពាក្យ​ “ភាព​ក្រីក្រ​” ដែល​ជា​មូលហេតុ​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ដូច​ដែល​ដាក់​នៅលើ​ឫស​។ ប្រាប់​សិស្ស​ទាំង​អស់​ គិត​អំពី​មូលហេតុ​ផ្សេងៗទៀត​នៃអំពើ​ហិង្សា​ទាក់ទង​នឹងយេនឌ័រ​ និង​រាយ​ឈ្មោះ​មូលហេតុ​ទាំងនោះ​នៅលើ​ឫស​ផ្សេង​ទៀត។

ជំ​ហាន​ទី ៤​៖ ផ្នែក​តួ​ខ្លួន នៃ​ដើម​ឈើ​បញ្ហា​តំណាង​ឱ្យ​ទម្រង់​ នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។ ដាក់​បញ្ចូល​ពាក្យ​ “ការ​កាត់​ច្រិបប្រដាប់​ភេទស្រ្តី” នៅ​លើតួ​ខ្លួន​នៃ​ដើម​ឈើបញ្ហា​ ព្រោះ​នេះ​ជា​ទម្រង់​នៃអំពើ​ហិង្សា​ទាក់ទងនឹង​យេនឌ័រ​។ ពន្យល់​សិស្ស​ថា​អាច​ដាក់បន្ថែម​នៃ​ទម្រង់​ផ្សេងទៀត​នៃអំពើ​ហិង្សាទាក់ទង​នឹងយេនឌ័រ​ដែលអ្នក​បានដឹង​។

ជំ​ហាន​ទី ៥​៖ ស្លឹក​តំណាង​ឱ្យ​ផល​ប៉ះពាល់​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។ ផលប៉ះពាល់​មួយ​គឺ​បណ្តាល​មក​ពីការ​ឱ្យ​តម្លៃ​ខ្លួន​ឯង​ទាប។ ឥឡូវ​នេះ​ដាក់​បន្ថែម​នូវ​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត​នៃ​អំពើ​ហិង្សា​ទាក់ទង​នឹងយេនឌ័រ​ដែល​អាច​កើតមាន​។

ជំ​ហាន​ទី ៦​៖ នៅ​ពេល​ដែល​ដើម​ឈើ​បំពេញ​បាន​ចប់​សព្វគ្រប់​ ចូរ​បង្ហាញ​ទៅ​មិត្តរួម​ថ្នាក់ណា​ម្នាក់​ដែល​នៅក្នុង​ថ្នាក់​។ ប្រហែល​ជាគេមាន​គំនិតអ្វី​ អាចជួយ​បន្ថែមទៅ​លើ​ដើមឈើ​របស់​អ្នក​។ ពន្យល់​ថារូប​ភាពដើមឈើ​ ដែលអ្នក​បាន​គូរ​បង្ហាញ​ពីអ្វីដែល​ជា​មូលហេតុ​នៃអំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ និង​មានផល​ប៉ះពាល់​ចំពោះ​សង្គម​ដូចម្តេច​។ ទាំង​នេះ​ជាសារ​សំខាន់​ដែល​ត្រូវដឹង​ ប្រសិន​ជាអ្នក​ចង់​ធ្វើ​អ្វីមួយដែល​ទាក់ទង​នឹង​អំពើ​ហិង្សា​ទាក់ទងនឹង​យេនឌ័រ​។